Connect with us

កូវីដ-១៩

រដ្ឋបាលខេត្ត​រតនគិរី​បន្ត​រក​ឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន​៨​នាក់​ថ្មី​បន្ថែម បន្ទាប់ពី​បាន​ផ្ទុះ​ជំងឺ​កូ​វីដ​ចូលក្នុង​សហគមន៍ ២០​កុម្ភៈ

បានផុស

នៅ

រតនគិរី​ ៖ រដ្ឋបាល​ខេត្ត​រតនគិរី​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ករណី​រកឃើញ​អ្នក​វិជ្ជា​មាន​កូ​វីដ​១៩​ចំនួន​៨​នាក់ កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២១​។​ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តរតនគិរី​បានចេញ​សេចក្តីប្រកាស​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ ដែល​កម្ពុ​ជាថ្មី ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​។

ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តរតនគិរី បាន​ខិតខំ​បន្ត​ស្រាវជ្រាវ​និង​រកឃើញ​ករណី​វិជ្ជា​មាន​កូ​វីដ​១៩​ចំនួន​៨​នាក់​ថ្មី​បន្ថែមទៀត សម្រាប់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២១ និង​ករណី​ព្យាបាល​ជាសះស្បើយ​ចំនួន​៥​នាក់​។

អ្នក​ទាំង​៥​នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​ព្យ​បាល និង​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ខ្លួនឯង​រយះពេល​១៤​ថ្ងៃ​បន្ថែមទៀត​។ គិត​ត្រឹម​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ នៅក្នុង​ខេត្តរតនគិរី រកឃើញ​អ្នក​វិជ្ជា​មាន​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន​៦១ព្យាបាលជាសះស្បើយ សរុបចំនួន១៩៥នាក់ និងស្លាប់៤នាក់៕

ដោយ ៖ វុទ្ធឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម