កូវីដ-១៩
យុទ្ធនាការចាក់វ៉ាក់សាំងក្រុងសិរីសោភ័ណ៣ថ្ងៃបានជាង៣មឺុននាក់ ច្រើនជាងការគ្រោងទុក
ខេត្តបន្ទាយមានជ័យ៖ ក្នុងរយៈពេល៣ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅ៦ទីតាំង ប្រជាពលរដ្ឋបានចូលមកចាក់មានចំនួនជាង៣ម៉ឺននាក់ ច្រើនជាងការគ្រោងទុក។ ហេតុនេះយុទ្ធនាការអាចបញ្ចប់មុនផែនការ និងពេលកំណត់រយៈពេល១៤ថ្ងៃ លើគម្រោងជាង៥មឺុននាក់។

លោក ហឹុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដំណើរការចាក់វ៉ាក់សាំងដោយគ្រូពេទ្យចំណុះយោធភូមិទី៥ និងសម្របសម្រួល សហការដោយកងកម្លាំងទាំង៣ប្រភេទ មន្ត្រីក្រុមការងារចុះជួយមូលដ្ឋាន មន្ត្រីអាជ្ញាធរ យុវជន សសយក និងយុវជនចម្រុះ ប្រជាការពារ គឺជាង៩,០០០នាក់។ គិតពីថ្ងៃចាក់ដំបូង ដល់ថ្ងៃទី១១ បានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណបាន ១៥,៨៩៧ នាក់។ និងថ្ងៃទី១២ ចាក់វ៉ាក់សាំងកូវីដ-១៩ បាន ១៧,៣៩៤ នាក់ សរុបជាង៣មឺុននាក់ក្នុងគម្រោងជាង៥៥,០០០នាក់។

លោកបន្តថា យុទ្ធនាការចាក់វ៉ាក់សាំងនេះមានល្បឿនលឿន មកពីក្រុមការងារគ្រប់ផ្នែក និងពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងសហការគ្នា បំពេញការងារបានរលូនល្អ។ ក្នុងថ្ងៃទី១២នោះដែរ ក្រុមការងារបានបន្តទៅចាក់វ៉ាក់សាំងដល់សង្កាត់៣ទៀត គឺសង្កាត់ម្កាក់ ភ្នៀត និងកោះពងសត្វ។ ហើយទីតាំងចាក់វ៉ាក់សាំងបានថែម២កន្លែងទៀតគឺ នៅសង្កាត់ម្កាក់ ១កន្លែងដែលប្រើរថយន្តចល័យយោធភូមិភាគទី៥ និងនៅសង្កាត់ភ្នៀត ដាក់នៅវត្ត និងសាលារៀន។
ក្រុមការងារបានបញ្ជាក់ឱ្យដឹងទៀតថា ក្រុមការងារក៏បានចុះពិនិត្យទីតាំងក្នុងគម្រោងចាក់វ៉ាក់សាំងជូនពលរដ្ឋនៅស្រុកមង្គលបូរី ព្រះនេត្រព្រះ ម៉ាឡៃ អូរជ្រៅផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


