Delta ឆ្លង​សាហាវ​ ! ពីរ​ថ្ងៃ​សោះ​​កម្ពុជា​មាន​​អ្នក​ឆ្លង​ជាង ១០០​នាក់​
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

Delta ឆ្លង​សាហាវ​ ! ពីរ​ថ្ងៃ​សោះ​​កម្ពុជា​មាន​​អ្នក​ឆ្លង​ជាង ១០០​នាក់​

បានផុស

នៅ

លោក​ជំទាវ ឱ វណ្ណឌីន​ រដ្ឋលេខាធិការ និង​ជាអ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​​បាន​ថ្លែង​ថា រយៈ​ពេល​​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​​​ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​៣​១​​ ខែកក្កដា និង​ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១​ កម្ពុជា​រក​​ឃើញ​អ្នកឆ្លង​វីរុស​កូវីដ១៩ ​បំប្លែង​ខ្លួន​​ថ្មី​​ Delta ១០៩​នាក់។ ដូច្នេះ​​សរុប​រយៈ​ពេល​​ ៥ ខែ​ឆ្នាំ​២០២១​នេះ កម្ពុជា​មាន​​​អ្នក​ឆ្លង​កូវីដ១៩ បំប្លែង​ថ្មី​​ ២២៣ នាក់​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​ក្នុង​ឱកាស​​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន​ សែន​ ចែក​ជូន​លោកយាយ លោកតា មាន​អាយុជាង ១០០ឆ្នាំ ដែល​បាន​ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ នៅ​ខេត្ត​កំពត​នា​ថ្ងៃ​ទី​២ ខែ​សីហា​នេះ​លោក​ជំទាវ​បាន​​មាន​ប្រសាសន៍​ថា​​ ​​វីរុស​​កូវីដ១៩ ប្រភេទ​​អាល់​ហ្វា​ ​បាន​​វាយ​​លុក​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ថ្មី​ៗ​នេះ​វីរុស​បំប្លែង​ខ្លួន​​ថ្មី​​ Delta​ ​​ក៏​កំពុង​វាយលុក​យ៉ាង​សកម្ម​ នៅ​ក្នុង​សហគមន៍​​តាម​កន្លែង​ជា​ដុំៗ​​ ​​​។​​ពិភពលោក​កំពុង​មាន​​ការ​ព្រួយ​បារម្ភ​ខ្លាំងប្រភេទ​វីរុស Delta ដោយ​សារ​​ការ​ចម្លង​មាន​​​ល្បឿន​​លឿន​។​

លោក​ជំទាវ​បាន​បន្ថែម​ថា​​​ ​វីរុសកូវីដ១៩ បំប្លែង​ខ្លួន​​ថ្មី​កន្លង​​​មក ​រក​​ឃើញ​ឆ្លង​​លើ​បង​ប្អូន​អ្នក​ដំណើរ​តាម​​ជើង​ហោះ​ហើរ​ និង​ពលករ​មក​ពី​ក្រៅ​ប្រទេស​ ប៉ុន្តែ​ថ្មី​ៗ​នេះ​ជា​ការ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង ដែល​​ក្រុម​គ្រូ​ពេទ្យ​​​រក​ឃើញ​លើ​​អ្នក​ជំងឺ​ ដោយ​មិន​ដឹង​ថា​ខ្លួន​​ឆ្លង​មក​ពីណា​។​​​​ដូច្នេះ​​ថ្វី​ត្បិត​​​​កម្ពុជា​បាន​​​ចាក់​វ៉ាក់​សាំង​មាន​ល្បឿន​លឿន​​ជាង ៧០​%​ ក៏​ពិត​​មែន​ តែ​មេរោគ​អាច​វាយ​លុក​បាន​គ្រប់​ពេល​វេលា គ្រប់​ទីកន្លែង​​​ បើ​សិន​ជា​យើង​មិន​ការពារ​ខ្លួន​​បាន​ល្អ។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ពី​ថ្ងៃទី៣១ មីនា ដល់ថ្ងៃទី១ សីហា កម្ពុជារកឃើញមេរោគ​បំប្លែង​ថ្មី​ដែល​តាសរុប ២២៣ករណី​ទូទាំងប្រទេស ក្នុង​នោះ​ភ្នំពេញមាន ៥ករណី។​ ក្រសួង​សុខាភិបាល​បាន​ព្រមាន​ថា មេរោគដែល​តា​ដែល​មាន​ប្រភព​មក​ពី​ឥណ្ឌា​ ពេល​នេះ​បាន​ឆ្លង​រាលដាល​ចូល​សហគមន​៍​ហើយ។ ការ​ព្រួយ​បារម្ភ​មេរោគ​នេះ​ មានលទ្ធភាព​ចម្លង​រហ័ស​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ បង្កើន​ការ​ស្លាប់​និងអ្នក​សម្រាក​ចូល​មន្ទីរពេទ្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services