Connect with us

ព័ត៌មានជាតិ

សង្កាត់អូរស្មាច់ បិទខ្ទប់បណ្ដោះ​ ដាក់ជាតំបន់ក្រហម

បានផុស

នៅ

អាជ្ញាធរក្រុងសំរោង បានសម្រេចបិទខ្ទប់សង្កាត់អូរស្មាច់ទាំងមូលជាបណ្ដោះអាសន្ន និងដាក់ជាតំបន់ក្រហម បន្ទាប់ពីរកឃើញថាជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩ ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលក្រុងសំរោង លោក អ៊ុន សុភ័ក្រ នៅថ្ងៃទី ២ សីហា បានដឹកនាំក្រុមការងារ ចុះពិនិត្យវាយតម្លៃ និងកំណត់ទីតាំងដែលត្រូវប្រចាំការបិទខ្ទប់ សង្កាត់អូរស្មាច់ទាំងមូល ដែលមានករណីផ្ទុះការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍។

សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានធ្វើការបិទខ្ទប់ចាប់ពីម៉ោង ២៣៖៥៥នាទី យប់ងថ្ងៃទី ២ ខែសីហា ដោយកំណត់ជា “តំបន់ក្រហម” មានភូមិអូរស្មាច់ ភូមិរួតចំប៉ី ភូមិអភិវឌ្ឍន៍ ភូមិគីរីមង្គល ភូមិដើមជ្រៃ និងភូមិចំការចេក។ ទីតាំងភូមិសាស្ត្រកំណត់ជា “ តំបន់លឿងទុំ ” មានភូមិអូរខ្លាឃ្មុំ និងភូមិស្រះទឹក (គោរពជូនភ្ជាប់ជាមួយផែនទី ទីតាំងសង្កាត់ស្នើសុំបិទខ្ទប់)៕

ដោយ:ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម