Connect with us

កូវីដ-១៩

វ៉ាក់សាំង​កូ​វីដ​១៩ ប្រភេទ Astra Zeneca ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មកដល់​ប៉ៃលិន​ហើយ

បានផុស

នៅ

ប៉ៃលិន ៖ នា​រសៀល​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២១ លោក ហែម ឫទ្ធី អភិបាលរង​ខេត្ត​ប៉ៃលិន តំណាង​លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ ប្រភេទ Astra Zeneca ចំនួន ២៩០០​ដូ​ស ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចាក់​ជូន​ជា​ដូ​ស​ទី​៣ (​ដូ​ស​ជំរុញ​) ដល់​មន្ត្រី​សុខាភិបាល មន្ត្រីរាជការ និង​អាជ្ញាធរ​មូលដ្ឋាន​ជួរមុខ ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បាន​ដឹក​មកដល់​ខេត្ត​ប៉ៃលិន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​ក៏មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក ស្លេះ យូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន និង​ក្រុមការងារ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ផងដែរ​។

ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ ជាពិសេស​ប្រភេទ Delta ដែល​អាច​ឆ្លង​ចូល​សហគមន៍​ទ្រង់ទ្រាយ​ធំ បើសិន​យើងទាំងអស់គ្នា មិន​ទប់ស្កាត់​ទេ​នោះ ដូចនេះ សូម​បងប្អូន បន្ត​អនុវត្ត​វិធានការ​ការពារ​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន ‍​‌​​« ៣ ការពារ​» ( ពាក់​ម៉ាស់ លាងដៃ​ឲ្យ​បាន​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពី​មួយ​ម៉ែត្រ​កន្លះ​ឡើងទៅ ) និង « ៣ កុំ » ( កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន កុំទៅ​កាន់​កន្លែង​បិត​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា ) ព្រមទាំង​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅពេល​ដល់​វេន​របស់ខ្លួន នៅ​តាម​ទីតាំង និង​ពេលវេលា​ដែល​បានកំណត់។

សូម​បញ្ជាក់​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ Astra Zeneca ដូ​ស​ទី​៣ (​ដូ​ស​ជំរុញ​) ដល់ មន្ត្រី​សុខាភិបាល មន្ត្រីរាជការ និង​អាជ្ញាធរ​មូលដ្ឋាន​ជួរមុខ នឹង​អនុវត្ត ចាប់ពី​ថ្ងៃអាទិត្យ ទី​០៨ ខែសីហា ឆ្នាំ​២០២១ តាម​ការជូនដំណឹង របស់​រដ្ឋបាលខេត្ត​៕​

ដោយ ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម