Connect with us

កូវីដ-១៩

មនុស្សជាង ៣០០ នាក់ស្លាប់ដោយសារកូវីដក្នុងខែកក្កដា

បានផុស

នៅ

បើតាមការឱ្យដឹងពីអាជ្ញាធរមាន មនុស្សចំនួន ៣៥៨ នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងខែកក្កដា។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងខែកក្កដាឆ្នាំ២០២១នេះ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញបានចុះពិនិត្យសាកសព និងចេញលិខិតអនុញាតឱ្យបូជា ឬបញ្ចុះសព សរុបចំនួន ៤៩៤នាក់ ក្នុងនោះ ករណីស្លាប់ដោយសារជំងឺទូទៅមានចំនួន១៣៦នាក់ និងករណីស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួន ៣៥៨​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីបានចាត់ក្រុមការងារចុះពិនិត្យ និងណែនាំឲ្យអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការបង្កើត QR Code ទប់ស្កាត់ការរីក​រាលដាលជំងឺកូវីដ-១៩- នៅតាមបណ្តាផ្សារទំនើបក្នុងរាជធានីភ្នំពេញបានចំនួន ៤៥ទីតាំង។

អាជ្ញាធរក៏បានចាត់តាំងគ្រូពេទ្យប្រចាំការនៅតាមមន្ទីរពេទ្យបង្អែកចំនួន ៨កន្លែង និងមណ្ឌលសុខភាព ចំនួន ៤៣ កន្លែង សម្រាប់ត្រួតពិនិត្យសុខភាព និងតាមដានរោគសញ្ញាសង្ស័យជំងឺកូវីដ-១៩ និងប្រចាំការនៅតាម មជ្ឈមណ្ឌលចត្តាឡីស័កកម្រិត២ និងមណ្ឌលពិនិត្យ ព្យាបាលជំងឺ (TC)។

ចំពោះលទ្ធផលចាក់វ៉ាក់សាំង​កូវីដ-១៩ នៅរាជធានីភ្នំពេញ តាមទីតាំងចំនួន ៨២កន្លែង ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ អ្នកបានចាក់វ៉ាក់សាំងដូសទី១ ចំនួនសរុប ៧៦៧.៣០៣ នាក់ និងអ្នកបានចាក់វ៉ាក់សាំងដូសទី២ ចំនួនសរុប ៧៥៩.១៦៣នាក់៕ ដោយៈ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម