ព័ត៌មានជាតិ
ចុះយកសំណាក៥៤នាក់ នៅព្រះអង្គដងកើ រកឃើញវិជ្ជមានម្នាក់ក្រោយមានអ្នកកូវីDeltaបានទៅ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងគ្រូពេទ្យTidaបានចុះសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានបានចុះយកសំណាក(តេស្តរហ័ស)លោកតាអាចារ្យក៏ដូចជាបុគ្គលិកប្រចាំការនៅបរិវេណព្រះអង្គដងកើខាងមុខព្រះបរមរាជវាំង ព្រោះមានអ្នកកើតកូវីដបម្លែងថ្មីDeltaបានទៅទីនោះ។

អាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងថា ចំនួនអ្នកដែលត្រូវបានខាងពេទ្យធីតាចុះយកសំណាក(តេស្តរហ័ស)នោះ មានចំនួន៥៤នាក់ក្នុងនោះស្រី១៩និងឃើញវេជ្ជមានម្នាក់ប្រុស។

អាជ្ញាធរបានបញ្ជាក់ទៀតថា នៅទីតាំងព្រះអង្គដងកើត្រូវបានហ៊ុមព័ទ្ធមិនអនុញ្ញាតឲ្យពុទ្ធបរិស័ទឬប្រជាពលរដ្ឋចេញចូលទៅអុជធូបនៅទីនោះទៀតទេ ចាប់ពីថ្ងៃនេះតទៅព្រោះមានអ្នកវិជ្ជមានក្រោយពីតេស្តឃើញម្នាក់។
ជាមួយគ្នានោះដែរ ខាងអនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ប្រកាសនៅល្ងាចនេះដែរថា មានលោកតាអាចារ្យ ម្នាក់ប្រចាំនៅ ទីសក្ការៈ ព្រះអង្គដងកើ វិជ្ជមាន វីរុសកូវីដ-១៩ បន្ទាប់ពី អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី Delta បានទៅកាន់ទីតាំងខាងលើនេះ។

ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ទីសក្ការៈព្រះអង្គដងកើចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ សូមតាមដានសុខភាព និងទៅធ្វើតេស្ដប្រសិនបើសង្ស័យ សូមទៅយកសំណាកនៅទីតាំង ដែលនៅជិតបំផុត៕
ដោយ ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


