Connect with us

កូវីដ-១៩

ពុំ​មាន​បិទ​ទីតាំង​អគ្គិសនី​នោះ​ទេ​ បើ​ទោះ​បី​ជា​មាន​អ្នក​វិជ្ជមាន​កូវីដដែលតា​ម្នាក់​ក៏ដោយ

បានផុស

នៅ

ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​បញ្ជាក់​នៅ​ព្រលប់​ថ្ងៃទី២៤ ខែសីហា​ ឆ្នាំ២០២១ នេះ​ថា​ ចំពោះ​អគ្គិសនី​កម្ពុជា ​ដែល​មាន​អ្នក​ពាក់ព័ន្ធ​វិជ្ជមាន​កូ​វីដ១៩ ជំងឺ​ប​ម្លែ​ង​ថ្មី​Delta​នោះ​គឺ​ត្រូវ​បាន​បញ្ជូនទៅ​ព្យាបាល​ហើយ​ ចំណែក​អ្នក​ដែល​ពាក់ព័ន្ធ​ប្រយោល ​គឺ​ត្រូវបានធ្វើ​ច​ត្តា​ឡី​ស័ក​គោរព​តាម​បទបញ្ជា​របស់​ក្រសួងសុខាភិបាល ​គឺ​មិន​មាន​បិទ​នៅ​ទីតាំង​នោះ​ឡើយ​ ដោយ​ទីតាំង​នោះ​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ ហើយ​តម្រូវ​ឲ្យ​អ្នកជំនាញ​ផ្សេងទៀត​មក​បន្តការងារ​នេះ ​ដើម្បី​គ្រប់គ្រង​អគ្គិសនី​បន្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា ​ក្រុម​គ្រូពេទ្យ​ធីតា​(Tyda)​ កាលពី​ព្រឹក​ថ្ងៃទី​២៤​ ខែសីហា​ ឆ្នាំ​២០២១​នេះ ​បាន​ចុះ​យក​សំណាក​នៅ​អគ្គិសនី​កម្ពុជា ​ដែលមាន​ទីតាំងនៅ​អាគារ​ខាង​នៅ​ផ្លូវ​លេខ​៩៤​វត្តភ្នំ​ជា​លទ្ធផល​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដប​ម្លែ​ង​ថ្មី​Delta​ម្នាក់ ​បញ្ជូនទៅ​ព្យាបាល​ផងដែរ។

អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ​គ្រូពេទ្យ​ធីតា​បាន​ចុះ​មក​យក​សំណាក​លើ​មន្ត្រី​ធ្វើការ​នៅ​អគ្គិសនី​កម្ពុជានា​ព្រឹក​នេះ​ មាន​ចំនួន​១១​នាក់​ ក្នុង​នោះ​ស្រី​ម្នាក់​ដោយ​រក​ឃើញ​វេជ្ជ​មាន​Deta​ម្នាក់​ភេទ​ប្រុស​។

​ដូច្នេះហើយ​អាជ្ញាធរ​ក៏ដូចជា​ក្រុម​គ្រូពេទ្យ​ប្រកាស​ឲ្យ​ឲ្យ​អ្នក​ទាំងអស់គ្នា​ដែល​ប៉ះពាល់​ផ្ទាល់​ឬ​ប្រយោល​ចូល​តាមដាន​សុខភាព​របស់​ខ្លួន​ក្នុង​រយៈពេល​២១​ថ្ងៃ​ដើម្បី​សុវត្ថិភាព​និង​សូម​ពាក់​ម៉ាស់​រក្សា​គម្លាត​នឹង​ឧស្សាហ៍​លាង​សម្អាត​ដៃ​គ្រប់​ទីកន្លែង​និង​គ្រប់ពេលវេលា​៕

ដោយ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម