Connect with us

កូវីដ-១៩

ធ្វើតេស្តយក​សំណាក​បុគ្គលិក​ផ្សារ​ម៉ាក្រូ​២៤២​នាក់​ រក​ឃើញ​វិជ្ជមាន​កូ​វីដ​ចំនួន១៦​នាក់​

បានផុស

នៅ

សៀមរាប ​៖ លោក​សូ​ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​០៤​ខែ កញ្ញា នេះ​ថា បុគ្គលិក ផ្សារ​ម៉ាក្រូ ​ដែល​ត្រូវបាន​ក្រុមគ្រូពេទ្យ រដ្ឋបាល​ខេត្តសៀមរាប បានធ្វើ​តេស្ត​យក​សំណាក់ នៅ​ព្រឹក​មិញ​នេះ​មាន​ចំនួន២៤២ នាក់​ក្នុងនោះ​ស្រី​១២៦​នាក់ បាន​រកឃើញ​វិជ្ជមាន កូ​វីដ ១៩ ចំនួន ១៦​នាក់ ក្នុងនោះ​ស្រី​១៣​នាក់ បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត សៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក គរុ​កោសល្យ និង​វិក្រឹត្យការ​ខេត្ត​វិទ្យាល័យ​អង្គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អភិបាលស្រុក​បាន​បន្ត​ទៀត​ថា ចំពោះ​អ្នក​ពាក់ព័ន្ធផ្ទាល់ ឬ​ប្រយោល បាន​ឲ្យ ទៅ​ធ្វើ​ចត្តាឡីស័ក នៅតាម​ផ្ទះ​រយៈពេល ១៤​ថ្ងៃ​។

គួរ​រំលឹក​ថា ការ​ផ្ទុះ​ជំងឺកូ​វីដ១៩ នៅ​ផ្សារម៉ាក្រូ បន្ទាប់ពី​មានការ​រក​ឃើញ​អ្នក​វិជ្ជមាន កូ​វិដ ១៩ ចំនួន​១៥​នាក់ កាលពី​ថ្ងៃ​០៣ ខែកញ្ញា មកនេះ ទើប​នៅ​ថ្ងៃទី​០៤ ខែ កញ្ញា ឆ្នាំ ២០២១ ក្រុមគ្រូពេទ្យ អាវ​ស​របស់​រដ្ឋបាល​ខេត្តសៀមរាប បាន​សហការ ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ប្រាសាទបាគង បាន ចុះ​ធ្វើតេស្ត​យក​សំណាក​បុគ្គលិក ផ្សារ​ម៉ាក្រូ ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បន្ទាប់ពី​មាន​ករណី​បុគ្គលិក​នៅក្នុង​ផ្សារ​ម៉ាក្រូ​មួយចំនួន​មាន​វិជ្ជមាន​កូ​វីដ​-១៩។

បុគ្គលិក ផ្សារ​ម៉ាក្រូ ចំនួន​២៤២​នាក់ ត្រូវ​បាន ក្រុមគ្រូពេទ្យ​ធ្វើតេស្ត​សំណាក រក​ឃើញ​មាន វិជ្ជមាន​មួយចំនួន ១៦ លោក សូ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង​បាន​បញ្ជាក់​ថា ក្រោយ​ការតេស្ត លើ បុគ្គលិក ពាក់ព័ន្ធ រកឃើញ អ្នក​ឆ្លង​មួយ​ចំនួន តែ​មិន​ទាន់​មាន​តួលេខ ជាក់លាក់​នោះទេ​។ ចំពោះ​ផ្សារ​ម៉ាក្រូ​នៅពេលនេះ​មិនទាន់មាន​ការ​បិទ​នៅឡើយ ដោយ​គ​ណៈ​បញ្ជាការ​ឯកភាព​ស្រុក​កំពុង ឆ្លង​យោបល់ ទៅ​ថ្នាក់​ខេត្ត​។

លោក សូ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង ក៏ បាន​ជំម្រា​ប​ដំណឹង​ដល់​បងប្អូន​ដែល​ធ្លាប់បាន​ចេញចូល​ទីតាំង​ខាងលើ ក្នុង​រយៈពេល​៧​ថ្ងៃ​កន្លងមកនេះ ត្រូវ​ដាក់ខ្លួន​ដាច់ដោយឡែក និង​ធ្វើ​ចត្តាឡី​ស័ក​រយៈពេល ១៤​ថ្ងៃ ក្នុងករណី​មាន ចេញ​រោគសញ្ញា​ដូចជា​ក្តៅ​ខ្លួន ឈឺ​ក ក្អក​ហត់ ពិបាក​ដកដង្ហើម សូម​មេត្តា​ទំនាក់ទំនង​មក​អាជ្ញាធរ​មូលដ្ឋាន និង ក្រុម ការងារ​តាម​ភូមិ​ឃុំ ដើម្បី​យក​សំណាក​ធ្វើតេស្ត និង ទទួល​ការ​ព្យាបាល ឲ្យបាន​ត្រឹមត្រូវ​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម