Connect with us

កូវីដ-១៩

ប្រជា​ការពារ​ម្នាក់ ស្លាប់​នៅ​កន្លែង​ម៉ាស្សា ហើយ​សមត្ថកិច្ច​រក​ឃើញ​វិជ្ជមាន​កូ​វីដ​.១៩

បានផុស

នៅ

សៀមរាប ​៖ ​មាន​ហេតុការណ៍​បង្ក​ភ្ញាក់ផ្អើល​មួយ​នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែកញ្ញា ​ឆ្នាំ​២០២១ នេះ ករណី​បុរស​ម្នា​ក់បាន​ស្លាប់​នៅ​ក្នុង​ហាង​ម៉ាស្សា​យីហោ ហាង​ម៉ាស្សា​យីហោ​ឈ្មោះ​(7777)​ស្ថិតនៅ​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប ហើយ​សមត្ថកិច្ច​ពិនិត្យ​សព​ឃើញ​វិជ្ជមាន​កូ​វីដ​.១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ក្នុង​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ មានឈ្មោះ នៅ ណាត ភេទប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​ប្រជា​ការពារ​ភូមិ មាន​អាសយដ្ឋាន​នៅ​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ មូលហេតុ​ស្លាប់ តាម​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច នឹង ក្រុមគ្រូពេទ្យ បានធ្វើ​តេស្ត​យក​សំណាក​រក​មេរោគ​កូ​វីដ​១៩ ជា​លទ្ធផល​(​វិជ្ជមាន​)​។

បច្ចុប្បន្ន​សព ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ដឹក​យកទៅ​បូជា​នៅ​ឈាបនដ្ឋាន វត្ត​អរញ្ញ​រង្សី​(​ហៅ​វត្ត​ល្អក់​) ស្ថិតនៅ​ភូមិ​ត្រពាំង​ទឹម ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម