កូវីដ-១៩
មន្ត្រីជាន់ខ្ពស់ ពន្យល់ការសម្រេចចុងក្រោយ តើស្ត្រីមានផ្ទៃពោះ និងបំបៅកូន អាចចាក់វ៉ាក់សាំងកូវីដ បានទេ?
ស្របពេលករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ពិសេសករណីស្លាប់ភាគច្រើនកើតឡើងចំពោះអ្នកមិនទាន់បានចាក់វ៉ាក់សាំង ជាមួយគ្នានេះស្រ្តីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះ និងស្ត្រីមានគម្រោងមានផ្ទៃពោះ នៅតែមានភាពស្រពេចស្រពិល មិនទាន់សម្រេចចិត្តថាគួរ ឬមិនគួរចាក់វ៉ាក់សាំងបង្ការកូវីដ១៩ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ មានប្រសាសន៍ពន្យល់នៅថ្ងៃទី២៥ ខែតុលានេះថា ដោយលើកឡើងថា អ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្របានធ្វើការសិក្សាស្រាវជ្រាវរួចហើយពីលទ្ធភាពចាក់វ៉ាក់សាំងកូវីដ១៩ ទៅលើស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះ។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា ជាការពិតហើយ នៅពេលវ៉ាក់សាំងចេញឱ្យប្រើប្រាស់ដំបូងនោះ ដោយសារវ៉ាក់សាំងថ្មីសម្រាប់ការប្រើប្រាស់ មិនទាន់មានការសិក្សាបញ្ជាក់ច្បាស់លាស់ អំពីផលប៉ះពាល់ដល់ ស្រ្តីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះ ដូច្នេះបានជាពេលនោះ ក្រសួងសុខាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះទទួលចាក់វ៉ាក់សាំងនោះទេ។
លោកស្រីវេជ្ជបណ្ឌិត បញ្ជាក់បន្ថែមថា៖ “ប៉ុន្តែនៅកំឡុងចុងខែឧសភា ឆ្នាំ២០២១នេះ អង្គការសុខភាពពិភពលោកបានផ្ដល់ការណែនាំរួចទៅហើយ ថា វ៉ាក់សាំងដែលស្ថិតក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោកសុទ្ធតែជាវ៉ាក់សាំងដែលមានគុណភាព និងប្រសិទ្ធភាពប្រើប្រាស់នៅលើសរីរាង្គមនុស្ស ក្នុងនោះរួមទាំងស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះផងដែរ”។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជាខាងលើនេះ បញ្ជាក់ថា អ្វីជាកត្តាសំខាន់នៅពេលនេះ គឺសាមីខ្លួនផ្ទាល់ដែលត្រូវធ្វើការថ្លឹងថ្លែងឱ្យបានច្បាស់លាស់អំពីហានិភ័យនៃការឆ្លងនៃជំងឺកូវីដ១៩។ នៅពេលណាយើងអត់បានចាក់វ៉ាក់សាំងកូវីដ១៩ ហានិភ័យរបស់យើងខ្ពស់ណាស់ ហើយក្នុងបរិបទដែលមានការឆ្លងខ្លាំងទៀត គឺលទ្ធភាពនៃការឆ្លងនេះ ខ្ពស់មែនទែន។
លោកស្រីវេជ្ជបណ្ឌិត មានប្រសាសន៍បន្តថា៖ “ប្រសិនបើវីរុសកូវីដ១៩ ឆ្លងទៅស្ត្រីមានផ្ទៃពោះ ឬស្ត្រីបំបៅកូនដោយទឹកដោះដែលមិនបានចាក់វ៉ាក់សាំងនោះ គេសង្កេតឃើញថា ជាពិសេសស្ត្រីមានផ្ទៃពោះ មានស្ថានភាពធ្ងន់ធ្ងរជាងស្ត្រីមានផ្ទៃពោះដែលបានចាក់វ៉ាក់សាំង”។ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខាងលើនេះ បញ្ជាក់ថា រហូតមកដល់ពេលនេះ អ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រមិនទាន់រកឃើញវិបត្តិណាមួយដែលផ្ដល់ឱ្យមានផលប៉ះពាល់ទៅដល់ទារកនៅក្នុងផ្ទៃនោះទេ។ ផ្ទុយទៅវិញគេកំពុងសិក្សាបន្ថែមទៀត ដោយសារគេរកឃើញថា កាលណាយើងចាក់វ៉ាក់សាំងទៅ សរីរាង្គរបស់យើងនឹងបង្កើតបានកងការពារ អង់ទីគ័រ។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “ឥឡូវគេរកឃើញថា ស្ត្រីមានផ្ទៃពោះ ចាក់វ៉ាក់សាំងហើយមានអង់ទីគ័រ ហើយអង់ទីគ័រនោះត្រូវបានរកឃើញរហូតដល់ទងសុកទារកក្នុងផ្ទៃ។ អ៊ីចឹងគេកំពុងជំរុញការសិក្សាមួយទៀត គេលើកឡើងថា លទ្ធភាពមានខ្ពស់ណាស់ មានន័យថា អង់ទីគ័រដែលបង្កើតដោយសរីរាង្គម្ដាយ តើនឹងអាចជួយការពារដល់កូនដែលនឹងកើតចេញមក ដូចវ៉ាក់សាំងផ្សែងៗយើងចាក់ជូនស្ត្រីមានផ្ទៃពោះនោះដែរ ឬទេ?”។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា បានដល់ ៩៩,៧៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ការចាក់វ៉ាក់សាំងដល់កុមារ-យុវជន អាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០០,៣៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។ ជាមួយគ្នានេះ ក្នុងចំណោះជនរងគ្រោះស្លាប់ដោយសារជំងឺកូវីដ១៩ គឺភាគច្រើនជាអ្នកមិនបានចាក់វ៉ាក់សាំងកូវីដ១៩៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


