Connect with us

កូវីដ-១៩

រដ្ឋមន្ត្រី​សុខាភិបាល​ ៖​ វា​ជា​ការ​លំបាក​ណាស់​ក្នុងការ​លុបបំបាត់​មេរោគ​កូ​វីដ​-១៩

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ទទួលស្គាល់ថា ​វា​ជា​ការ​លំបាក​ណាស់​ក្នុងការ​លុបបំបាត់​មេរោគ​កូ​វីដ​-១៩​ហើយ​វារឹតតែ​ពិបាក​ណាស់​ទៅទៀត​ ក្នុង​ការ​បញ្ឈប់​ការ​ចម្លង​របស់​វា ប្រសិនបើ​មនុស្ស​មិន​អនុវត្ត វិធានការ​បង្ការ​ជំងឺ​ចាំបាច់​ទាំងអស់​ដែល​បាន​ដាក់ចេញ​ទេនោះ​។

នៅក្នុង​សេចក្តី​ជូន​ព័ត៌មាន​រួមគ្នា​រវាង ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា ស្តីពី បច្ចុប្បន្នភាព​នៃ​វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី អូ​មី​ក្រុង (Omicron)​នៅ​ថ្ងៃទី​៩​ធ្នូ​នេះ លោក សាស្ត្រាចារ្យ ម៉​ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​បន្តថា​ក្រសួងសុខាភិបាល​ដែលមាន​ការគាំទ្រ​ពី​អង្គការ​សុខភាព​ពិភពលោក កំពុង ធ្វើការ​យ៉ាង​មមាញឹក​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ដើម្បី​មើល​តើ​ការប្រែប្រួល​នៃ​មេរោគ​នេះ នឹង មាន​ផលប៉ះពាល់​អ្វីខ្លះ​ទៅលើ​ឧបករណ៍ និង​វិធានការណ៍​ដែលមាន​ស្រាប់​របស់​ប្រទេស​ក្នុងការ ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ ពិសេស​ពពួក​ប​ថ្លែង​ថ្មី​អូ​មី​ក្រុង​នេះ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ​ក្នុង​ខណៈ​ពេលដែល បច្ចុប្បន្ននេះ នៅ​មិនទាន់មាន​ការបញ្ជា​ក់ណា​មួយ មាន​វត្តមាន​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង នៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​ក៏ដោយ ប៉ុន្តែ​បើតាម​ការសិក្សា​ពី​ចរាចរ និង​បទពិសោធន៍​វីរុស ប្រភេទ​ដែល​តា (Deta) ដែល​កំពុង​តែ​មាន​វត្ត​មាន​យ៉ាងច្រើន​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ យើង​អាច ប្រមើលមើល​រំពឹង​ទុក​ថា ចរន្ត​ចរាច​រនៃ​វីរុស​អូ​មី​ក្រុង​នេះ អាច​នឹង​មកដល់​ប្រទេស​នានា​ដោយ​ស្ងៀម ស្ងាត់​ក្នុង​ថ្ងៃ​ណាមួយ ដោយ​វា​គ្រាន់តែ​ជា​បញ្ហា​នៃ​ពេលវេលា​តែប៉ុណ្ណោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​អង្គការ​សុខភាព​ពិភពលោក (WHO) បានចេញ​ផ្សាយ​នូវ​របាយការណ៍​របស់​ខ្លួន​ថា ​គិត​ត្រឹម​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ ២០២១ មាន​ប្រទេស​ចំនួន ៥៧ នៅ​លើ​ពិភពលោក​ដែល​បាន​រាយការណ៍​ចំនួន​អ្នក​ឆ្លង​វីរុស​អូ​មី​ក្រុង ក្រោយពី​មានការ​ប្រកាស​រក​ឃើញ​ករណី​វីរុស​អូ​មី​ក្រុង​ជា​លើកដំបូង​លើ​វត្ថុ​សំណាក​បុគ្គល​ម្នាក់​ដែល បាន​យក​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ដែល​បាន​រាយការណ៍​ទៅ​អង្គការ​សុខភាព​ពិភពលោក នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំង​០២១​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា «​ដើម្បី​កាត់បន្ថយ​ពេលវេលា​នៃ​ការមកដល់​ក្នុងប្រទេស​នៃ​វីរុស​អូ​មី​ក្រុង វិធានការ ការពារ​នៅតាម​ព្រំដែន​អន្តរជាតិ​កំពុងតែ​ត្រូវ​បាន​អនុវត្ត​យ៉ាង​ហ្មត់ចត់ ប៉ុន្តែ​ក៏មាន​ការគិត​ទុកជាមុន ថា វត្តមាន​មកដល់​រប​ស់​អូ​មី​ក្រុង នឹង​អាច​កើតមានឡើង​នៅពេល​ណាមួយ​ជាមិនខាន​។ ដូច្នេះ បុគ្គល​ម្នាក់ៗ ក្រុមគ្រួសារ​នីមួយៗ និង​សហគមន៍​ទាំងមូល ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ជាប់​ជានិច្ច ហើយ​ត្រៀមខ្លួន​ដើម្បី​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​មិន​គិតពី​ការប្រែប្រួល​នៃ​វីរុស កូ​វីដ​-១៩ ខណៈពេលដែល​យើង​កំពុង​រៀនសូត្រ​រស់នៅក្នុង​ប្រក្រតីភាព​ថ្មី​របស់​យើង ដោយ​ចាំបាច់ ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ ៣ ការពារ និង ៣​កុំ ហើយ​ត្រូវ​ចាក់​វ៉ាក់សាំង កូ​វីដ​-១៩ ឱ្យបាន​ពេញលេញ​នៅពេល​ដល់​វេន​របស់​អ្នក​មកដល់​»​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា « វា​ជាការ​លំបាក​ណាស់​ក្នុងការ​លុបបំបាត់​មេរោគ​កូ​វីដ​-១៩​ហើយ​វារឹតតែ​ពិបាក​ណាស់​ទៅទៀត​ក្នុងការ​បញ្ឈប់​ការចម្លង​របស់​វា ប្រសិនបើ​មនុស្ស​មិន​អនុវត្ត វិធានការ​បង្ការ​ជំងឺ​ចាំបាច់​ទាំងអស់​ដែល​បាន​ដាក់ចេញ​»​។

នៅក្នុង​សេចក្តី​ជូន​ព័ត៌​មាន​រួមគ្នា​នោះ បាន​បញ្ជាក់​ទៀតថា​ អូ​មី​ក្រុង ត្រូវបាន​ចាត់ទុកជា​វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ ពីព្រោះ​វា មាន​ភាព​បំប្លែង​ខ្លួន​ជាច្រើន​ដែល​អាចមាន​ឥទ្ធិពល​លើ​ច​រិត​លក្ខណៈ​របស់​វា​។ យើង​ត្រូវការ​ការ​ស្រាវ ត្រូវ​ឆាប់រហ័ស​ដើម្បី​យល់ដឹង​ពី​រឿង​នេះ​។ ក្នុង​ពេល​ជាមួយគ្នានេះ​ដែរ យើង​មិន​ភ្លេច​ថា យើង​កំ កំពុងធ្វើការ​ដោះស្រាយ​បញ្ហា​វីរុស​កូ​វីដ​-១៩​ដែល​ងាយ​ឆ្លង​ដ៏​គ្រោះថ្នាក់​មួយ គឺ​វីរុស​បំប្លែង​ខ្លួន​ប្រភេទ ដែល​តា ដែល​នៅតែ​ជា​មេរោគ​ដែល​បង្ក​ករណី​ឆ្លង​ស្ទើរតែ​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​។ វីរុស​បំប្លែង​ថ្មី​មួយ​ចេញ​រូប​រាង​មក​មិនមែន​មានន័យថា​អ្វីៗ​ទាំងអស់​នឹង​ការ​អាក្រក់​នោះទេ​។​ មានន័យថា មាន​ភាពមិនប្រាកដប្រជា ជាច្រើន​ដែល​យើង​ត្រូវ​ប្រឈម​។ យើង​ត្រូវតែ​អត់ធ្មត់​ខណៈ ដែល​យើង​រង់ចាំ​នូវ​ទិន្នន័យ​ថ្មីៗ​ផ្សេងៗ​។ នៅពេលនេះ​យើង​អាចធ្វើ​សកម្មភាព​ឆ្លើយតប​ដោយ​ផ្អែក លើ​អ្វីដែល​យើង​ដឹង ដើម្បី​កុំឱ្យ​ហួសពេល និង​មានការ​ស្តាយក្រោយ​។

លោកស្រី​វេជ្ជបណ្ឌិត លី អាយ​លែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា​« យើង​ត្រូវតែ​ត្រៀមខ្លួន សម្រាប់​ការកើនឡើង​នៃ​ករ​ណ៍​ជំងឺ​កូ​វីដ​-១៩ នាពេល​អនាគត​“ វីរុស​កូ​វីដ​-១៩ បន្ត​បំប្លែង​ខ្លួន ហើយ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ខ្លះ​នឹង​ងាយ​ឆ្លង​ជាង​វីរុស បំប្លែង​ខ្លួន​ថ្មី​ដទៃទៀត​។ ខណៈពេលដែល​យើង​ប្រឈមមុខ​ទៅនឹង​ភាពមិនប្រាកដប្រជា​នៃ​វីរុស បំប្លែង​ថ្មី អូ​មី​ក្រុង​ផ្តល់ឱកាស​ឱ្យ​យើង​ក្នុងការ​ពង្រឹងសមត្ថភាព និង​ប្រព័ន្ធ​សុខាភិបាល ដោយ​យើង ត្រូវ​ត្រៀម​រៀបចំ​បម្រុង​សម្រាប់​ការកើនឡើង​ជា​គំហុក​ណាមួយ​នៃ​ជំងឺ​កូដ​-១៩ ដែល​អាច​ឲ្យ​យើង ជៀសវាង​បាន​ពីស​ភាព​ការ​រាតត្បាត​ទៅ​ហួស​ខ្សែបន្ទាត់​ក្រហម ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​ទទួល បន្ទុក​ធ្ងន់ធ្ងរ ឬ​អាច​ហួស​កម្រិត​ដែល​អាច​ទ្រាំទ្រ​បាន ហើយក៏​អាច​ការពារ​ប្រជាជន​ងាយ​រងគ្រោះ​បាន ផងដែរ​។ វិធានការ​ទាំងនេះ ជួយ​យើង​ក្នុងការ​បន្ត​លើក​ដំណើរការ​ប្រទេស​ឡើងវិញ​ដោយ​សុវត្ថិភាព និង​និរន្តរភាព​»​។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណ ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា​នៅក្នុង​ប្រទេស​កម្ពុជា ការអនុវត្ត​វិធានការ ៣ ការពារ និង ៣.​កុំ​បូក​នឹង​ការ​ចាក់​វាក់​សាំង កូ​វីដ ១៩ គឺជា​ចំណុច​គន្លឹះ​ដែល​មាន​ប្រសិទ្ធភាព ហើយ​នៅតែ​ជាការ​ការពារ​ដ៏​រឹងមាំ​បំផុត​របស់​យើង ប្រឆាំងនឹង​ជំងឺ​កវី​ដ​-១៩ រួមទាំង​វីរុស អូ​មី​ក្រុង ផងដែរ និង​ការពារ​ជន ដែល​ងាយ​រងគ្រោះ ប្រសិនបើ​អនុវត្តបាន​ត្រឹមត្រូវ​និង​ទៀងទាត់​នូវ​វិធានការ​ទាំងនេះ​។

​លោកស្រី​បាន​បន្ត​ទៀត​ថា ​« យើង​ត្រូវ​បន្ត ការប្រុងប្រយ័ត្ន​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ការពារ​ជន​ងាយ​រងគ្រោះ និង​ត្រៀមខ្លួន​សម្រាប់​ការ​កើន ឡើង​នៃ​ជំងឺ​នេះ នា​ពេល​អនាគត​។ យើង​ត្រូវតែ​ធ្វើ​សកម្មភាព​ឥឡូវនេះ ដោយ រួមគ្នា​ទទួលខុសត្រូវ ដើម្បី​បញ្ឈប់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩»៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៧ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម