Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញា ដេត ស្រីនាឌ សុំការលើកទឹកចិត្តពីគាំទ្រក្នុងដំណើរនាំយកទង់ជាតិកម្ពុជាទៅប្រកួត នៅវៀតណាម

បានផុស

នៅ

បវរកញ្ញាតំណាងឱ្យកម្ពុជា ដេត ស្រីមាឌ បានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកវប្បធម៌ និងទង់ជាតិកម្ពុជាចេញទៅប្រកួតនៅប្រទេសវៀតណាម នាថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០២៥នេះ ខណ:កញ្ញា ដេត ស្រីនាឌ បានចេញមុខអំពាវនាវសុំកាគាំទ្រនិងលើកទឹកចិត្ត ក្នុងដំណើរទៅកាន់ការប្រកួត Miss Charm 2025 ឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនពេលចាកចេញដំណើរទៅប្រកួតលើឆាកអន្តរជាតិបវរកញ្ញាតំណាងឱ្យកម្ពុជា ដេត ស្រីនាឌ បានបង្ហោះខ្លឹមសារសុំការផ្តល់កម្លាំងចិត្តពីមហាជនថា ជម្រាបសួរបងប្អូនទាំងអស់គ្នានាងនឹងចេញដំណើរទៅប្រទេសវៀតណាម នៅថ្ងៃទី២៧ ខែវិច្ឆិកា វេលាម៉ោង ៩:៣០នាទីព្រឹក នៅព្រលានយន្តហោះតេជោអន្តរជាតិ នាពេលខាងមុខនេះ ។

ស្រីនាឌ បញ្ជាក់ថា “បងប្អូនអាចមកចូលរួមជូនដំណើររូបនាងខ្ញុំបាន ដោយខ្ញុំមានរៀបចំឡានក្រុងសម្រាប់បងប្អូនទាំងអស់គ្នា”។ កញ្ញាបន្ថែមថា “នេះជាការរាំថ្វាយអ្នកតាសង្រែកបួនមុនពេលចេញដំណើរទៅប្រកួត Miss Charm 2025 ដើម្បីសុំសេចក្តីសុខនិងជោគជ័យត្រលប់មកប្រទេសកម្ពុជា”។

កាលពីថ្មីៗនេះ ដេត ស្រីនាឌ បញ្ជាក់ថា នាងសន្យាថានឹងព្យាយាមខិតខំប្រឹងប្រែងក្នុងការតំណាងប្រទេសកម្ពុជា ជាពិសេស គឺលើកទង់ជាតិកម្ពុជាឱ្យបានខ្ពស់ដើម្បីចូលទៅកាន់កំពូលណាមួយនៃកម្មវិធី Miss Charm 2025 ។ ទន្ទឹមគ្នានេះ ក៏មានការជូនពរនិងលើកទឹកចិត្តបវរកញ្ញារូបនេះឱ្យទទួលបានជ័យជំនះក្នុងការប្រកួតផងដែរ៕ ដោយ ៖ ចាន់រ៉ា

Evoto
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម