Connect with us

ជីវិតកម្សាន្ដ

G-Devith ដាស់តឿនជាថ្មី ក្រែងចូលស៊ងខ្មាំងនាំឱ្យបែកបាក់សាមគ្គីជាតិ និងអះអាងថា ខ្លួនពុំដែលបង្ហោះទីតាំងចែកស្បៀងឡើយ

បានផុស

នៅ

តារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត ហៅ G-Devith បានចេញមុខឆ្លើយតបភ្លាមៗ បន្ទាប់ពីមានផេកមួយបានសរសេរដោយចោទប្រកាន់ដោយគ្មានមូលដ្ឋានថា មូលហេតុដែលចោរសៀមទម្លាក់គ្រាប់បំផ្លាញផ្ទះប្រជាពលរដ្ឋ គឺដោយសារលោកបង្ហោះទីតាំងចុះទៅចែកស្បៀងទើបចោរសៀមដឹងចំណុចទីតាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក G-Devith បានលើកឡើងថា លោកអាចដឹងថានេះជាចេតនា​ញុះញ៉ង់​ ឬជាកិច្ច​ការងារ​គិញ​របស់ចោរថៃ ដោយក្នុងន័យខាងក្រោមនេះ គឺចង់ជំរុញឱ្យលោកក្តៅ ហេីយបង្ហាញទីតាំងដែលបានទៅ​ដេីម្បីយកទៅធ្វេីជាប្រយោជន៍ “បោះពុងឱ្យចោរដេីម្បីមកបំផ្លាញយេីង”។

តារាចម្រៀងរ៉េប G-Devith បានបញ្ជាក់ទៀតថា “ពួកអស់នេះគឺកំពុងមានច្រេីនដែលបង្កប់នៅក្នុងចំណោមពួកយេីងហេតុដូច្នេះ សូមបងប្អូន​ប្រុងប្រយ័ត្ន​ននឹងវាយតម្លៃឱ្យបានខ្ពស់។” តួយ៉ាង​ប៉ុន្មាន​ថ្ងៃនេះ លោកពិតពុំបានបង្ហាញទីតាំងណាមួយដែលលោកបានទៅដល់​ជាក់ស្ដែងនោះទេ ហេតុដូច្នេះហើយ លោកយល់ថា ការសរសេរញុះញ៉ង់ខាងរបស់ទំព័រហ្វេសប៊ុកខាងលើ អាចសន្និដ្ឋានបានថាជាចេតនាបំផ្លាញសាម​គ្គីជាតិ

តារាចម្រៀងល្បីឈ្មោះ G-Devith បានបន្ថែមទៀតថាលោកសូមយកឱកាសនេះបង្ហាញប្រាប់បងប្អូនអំ ពីចេតនាជាក់ស្តែងដែលយើងគួរបន្ថែមការប្រុងប្រ យ័ត្នចំពោះជនខិលខូចដែលឆ្លៀតឱកាសដើម្បីតែផ លប្រយោជន៍ផ្ទាល់ខ្លួន៕ ដោយ : ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម