ជីវិតកម្សាន្ដ
តួឯកប្រុសក្នុងរឿង នេសាទក្រពើ ចូលរួមបច្ច័យបុណ្យសពលោក ម៉ៅ អាយុទ្ធ ក្នុងថ្ងៃគម្រប់ខួប៧ថ្ងៃ
ឈានដល់គម្រប់ខួប៧ថ្ងៃនៃបុណ្យសពរបស់លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាផលិតករភាពយន្តខ្មែរជើងចាស់ដ៏ឆ្នើម កំពូលតារាចម្រៀង និងជាតួឯកប្រុសក្នុងរឿង នេសាទក្រពើ លោក ព្រាប សុវត្ថិ និងក្រុមគ្រួសារបានចូលរួមថវិកាបុណ្យសពចំនួន៤លានរៀល។

លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានឲ្យដឹងថា តារាចម្រៀង ព្រាបសុវត្ថិ និងក្រុមគ្រួសារបានចូលបុណ្យសពឯកឧត្តមព្រឹទ្ធាចារ្យ ម៉ៅ អាយុទ្ធ ចំនួន៤លានរៀលដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយជំងឺកូវីដ១៩។
ដោយឡែកកាលពីថ្ងៃដែលទទួលបានដំណឹងនៃការទទួលមរណភាពរបស់លោក ម៉ៅ អាយុទ្ធ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ក៏បានថ្លែងសារភ្លាមៗរបស់ខ្លួនដោយសម្តែងការសោកស្តាយនិងរន្ធត់ចិត្តខ្លាំងចំពោះការបាត់បង់វីរសិល្បករជើងចាស់ដ៏ឆ្នើមហើយពោរពេញដោយទេពកោសល្យនិងពហុជំនាញផ្នែកសិល្ប:របស់ខ្មែរ។

សូមជម្រាបដែរថា ទន្ទឹមគ្នានៃដំណឹងទទួលមរណភាពរបស់លោក ម៉ៅ អាយុទ្ធ កាលពីវេលាល្ងាចថ្ងៃទី១៥ ខែមេសា បានធ្វើឲ្យមហាជននិងសិល្បករ សិល្បការិនីទូទាំងប្រទេសសម្តែងការចូលរួមសោកស្តាយយ៉ាងខ្លាំងជាមួយមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅបំផុតនេះ៕
អត្ថបទ ៖ ចាន់រ៉ា


-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


