ជីវិតកម្សាន្ដ
ដំណឹងល្អ! ប៊ី សុធារី ប្រកាសបោះជំហានចូល Miss Charm 2021 តំណាងស្ត្រីកម្ពុជា
អតីតបវរកញ្ញា Miss Universe កញ្ញា ប៊ី សុធារី ធ្លាប់បានឈរលើកឆាកអន្តរជាតិតំណាងអោយស្ត្រីកម្ពុជាម្ដងរួចមកហើយ កំឡុងពេលនាងប្រកួត Miss Universe ឆ្នាំ ២០១៧។

ថ្មីៗនេះ កញ្ញា សុធារី បានសម្រេចចិត្តចូលខ្លួនប្រឡង Miss Charm 2021 ដើម្បីតំណាងឲ្យបេក្ខនារីកម្ពុជា ដើរលើឆាកអន្តរជាតិជាថ្មីម្ដងទៀត។ បន្ថែមពីនេះ តារាសម្ដែង និងជាពិធីការនីស្រស់ស្អាតមួយរូបនេះ បានសរសេរសារនៅលើគណនី IG ផ្ទាល់ខ្លួននាងថា «It’s time to rise again. Road to Miss Charm 2021»។


តាមរយៈសារខាងលើនេះ កាន់តែបញ្ជាក់ថាកញ្ញា សុធារី នឹងបង្ហាញសមត្ថភាពជាថ្មីម្ដងទៀត នៅក្នុងកម្មវិធីប្រកួត Miss Charm 2021 ដោយមានការចូលរួមពីបវរកញ្ញាមកពីបណ្តាប្រទេសផ្សេងៗគ្នាជាង ១០ ប្រទេស។ យ៉ាងណាមិញ ដំណឹងល្អនេះបានធ្វើអោយអ្នកគាំទ្រកញ្ញា សុធារី ក៏ដូចជាប្រជាជនកម្ពុជាទន្ទឹងរង់ចាំតាមដានការប្រកួតយ៉ាងអន្ទះសារ និងត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការបោះឆ្នោតគាំទ្រដល់ សុធារី៕



អត្ថបទផ្ដល់ដោយ៖Poraman
ចុចអាន៖ផ្លាស់ប្ដូរជាថ្មី! រ៉េត សារីតា នឹងគ្រងឈុតតំណាងជាតិនេះជំនួសវិញ នៅលើឆាកអន្តរជាតិ
ចុចអាន៖អបអរសាទរ! Miss Grand Cambodia ជាប់ចូលវគ្គជម្រុះ២០នាក់ ខណៈFanកម្ពុជាVoteគាំទ្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


