ជីវិតកម្សាន្ដ
April Fool’s Day! Ranngo ប្រកាសចង់បញ្ចប់អាជីពសិល្បៈ ធ្វើឱ្យអ្នកគាំទ្រវែកញែកចង់ដឹង ពិត ឬមិនពិត
អ្នកនិយមតាមដានវិស័យចម្រៀងរ Hip Hop មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងរ៉េប Ranngo ប្រកាសថា អាចនឹងបញ្ចប់អាជីពសិល្បៈត្រឹមនេះ ហើយវិលត្រឡប់ទៅរស់នៅជីវិតបែបសាមញ្ញវិញ។ តើនោះជាការពិត ឬទេ?

នៅថ្ងៃ April Fools’ Day
ក្នុងខ្លឹមសារដែលបានបង្ហោះ Ranngo បានបញ្ជាក់ថា បទចម្រៀងចុងក្រោយដែលបានចេញថ្មីៗនេះ អាចជាការបញ្ចប់អាជីពរបស់ខ្លួន ខណៈដែលលោកក៏បានបង្ហាញអារម្មណ៍នឿយហត់ និងអរគុណដល់អ្នកគាំទ្រទាំងអស់ដែលតែងតែគាំទ្ររូបលោកកន្លងមកផងដែរ។
តែយ៉ាងណា បើក្រឡេកមើលពាក្យគន្លឹះ (hushtag) ហើយស្របពេលនឹងថ្ងៃ April Fools’ Day ផងនោះ សាធារណជនភាគច្រើន បានសន្មត់ថា ការប្រកាសនេះអាចជាការលេងសើច (Prank) ប៉ុណ្ណោះ មិនមែនជាការសម្រេចចិត្តពិតប្រាកដឡើយ។
ជាក់ស្តែង ក្រោយការបង្ហោះនេះ អ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិព្រោងព្រាត ដោយមួយភាគបង្ហាញការសោកស្តាយ ប្រសិនបើជាការពិត ខណៈមួយចំនួនផ្សេងទៀតវិញយល់ថា នេះគ្រាន់តែជាការលេងសើចតាមបែបថ្ងៃបោកប្រាស់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា Ranngo គឺជាតារាចម្រៀងរ៉េបវ័យក្មេងមួយរូប ដែលកំពុងទទួលបានការចាប់អារម្មណ៍ក្នុងសហគមន៍ Hip Hop កម្ពុជា បន្ទាប់ពីការចូលរួមប្រកួត និងបង្ហាញសមត្ថភាពលើឆាកតន្ត្រីកន្លងមក។ ដូច្នេះហើយ ការប្រកាសបែបនេះ ទោះជាពិត ឬមិនពិត ក៏បានបង្កការវែកញែកយ៉ាងក្តៅគគុកក្នុងចំណោមអ្នកគាំទ្រផងដែរ៕ ដោយ៖ ចាន់រ៉ា | rewrite: Sotheavy

ការសម្រេចចិត្តនេះកើតឡើងក្រោយពី Ranngo បានចូលប្រឡូកក្នុងវិស័យតន្ត្រីរ៉េបប្រមាណជិត២ឆ្នាំ និងទទួលបានការគាំទ្រពីមហាជនគួរសម។ មុនពេលក្លាយជាតារាចម្រៀងអាជីព លោកធ្លាប់ចូលរួមប្រកួតចម្រៀងរ៉េបជាច្រើនលើក ដោយពិសេសក្នុងកម្មវិធី Rapper Fighter Season 1 ដែលធ្វើឱ្យឈ្មោះរបស់លោកកាន់តែគេចាប់អារម្មណ៍។
ទោះបីមិនអាចដណ្តើមបានជ័យលាភីក៏ដោយ ប៉ុន្តែ Ranngo បានឈានដល់ចំណាត់ថ្នាក់ Top 5 និងទទួលបានការលើកទឹកចិត្តពីអ្នកគាំទ្រជាច្រើន។
អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលគឺការបង្ហោះសាររបស់លោក ដែលបានសរសេរថា៖ «សុំទោសដែលត្រូវនិយាយពាក្យនេះ! អាជីពអ្នកសិល្បៈរបស់ខ្ញុំ ប្រហែលជាត្រូវបញ្ចប់ត្រឹមនេះហើយ។ បទចម្រៀងដែលចេញមុននេះ គឺជាបទចុងក្រោយដែលបងប្អូនបានឃើញខ្ញុំ»។
ក្រៅពីនេះ លោកក៏បានបញ្ជាក់បន្ថែមថា ខ្លួនមានអារម្មណ៍នឿយហត់ និងចង់ចាកចេញពីជីវិតក្នុងវិស័យសិល្បៈ ដើម្បីរស់នៅបែបសាមញ្ញវិញ។ ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ដែលតែងតែគាំទ្រគាត់កន្លងមក។
យ៉ាងណាមិញ ការប្រកាសនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនសោកស្តាយ ខណៈអ្នកខ្លះទៀតនៅតែមានការសង្ស័យថា អាចជាការលេងសើច ឬជាការបង្ហាញអារម្មណ៍បណ្តោះអាសន្នប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្នុងរយៈពេលខ្លីនៃអាជីពសិល្បៈ Ranngo បានបង្ហាញសមត្ថភាព និងបង្កើតឥទ្ធិពលមួយចំនួនក្នុងសហគមន៍តន្ត្រីរ៉េបកម្ពុជា ដែលធ្វើឱ្យឈ្មោះរបស់លោកក្លាយជាតារាវ័យក្មេងដែលគួរឲ្យចាប់អារម្មណ៍មួយរូប។ដោយ៖ ចាន់រ៉ា
-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


