ជីវិតកម្សាន្ដ
សុីន យូប៊ីន កំពុងឈរលើតំណែងជាតារាស្រីដ៏លេចធ្លោរបស់កម្ពុជា
តាមរយៈសកម្មភាព និងភាពជោគជ័យជាបន្តបន្ទាប់លើវិថីសិល្បៈ ស៊ីន យូប៊ីន កំពុងឈរលើតំណែងជាតារាសម្តែងស្រីដ៏លេចធ្លោរបស់កម្ពុជា ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន និងបណ្តាក្រុមហ៊ុនអរន្តជាតិជាច្រើន ដោយមានការអញ្ជើញកញ្ញាឱ្យចូលរួមកម្មវិធី និងថតម៉ាកផលិតផលក្រុមហ៊ុនទាំងនោះជាបន្តបន្ទាប់។

មិនត្រឹមតែអាចសម្តែង តារាស្រីរបស់ស្ថានីយទូរទស្សន៍ភីអិនអិនរូបនេះ បានធ្វើឱ្យអ្នកគាំទ្រជាតិ និងអន្តរជាតិ មានការភ្ញាក់ផ្អើល និងកោតស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះសមត្ថភាព និងទេពកោសល្យដ៏ប៉ិនប្រសប់លើវិស័យសិល្បៈ របស់កញ្ញា ដែលអាចច្រៀងបានទាំងភាសាជាតិ អង់គ្លេស ថៃ វៀតណាម និងចិនជាដើម។
ប្រឡូកក្នុងវិស័យសិល្បៈប្រហែលជាជាង ១០ឆ្នាំមកនេះ តារាស្រីរូបនេះ តែងបន្តអភិវឌ្ឍនសមត្ថភាពរបស់ខ្លួនជានិច្ច និងបានចូលរួមសម្តែងភាពយន្ត និងរឿងភាគជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស។ ពេលនេះ កម្ពុជាថ្មី សូមលើកយកសមិទ្ធផលធំៗ របស់តារាលំដាប់ប្រទេសរូបនេះ សម្រេចបានក្នុងវិថីសិល្បៈ រយៈពេលកន្លងមកនេះ។
នៅឆ្នាំ២០១៣ យូប៊ីន បានក្លាយជាម្ចាស់ពាន The Winner of freshie girl រដូវកាលទី១២ ដែលនោះ អាចចាត់ថាជាជំហានដំបូងក្នុងវិថីសិល្បៈរបស់កញ្ញា។ ក្រោយមក ដោយសារតែសមត្ថភាពក្នុងការសម្តែង នៅឆ្នាំ២០១៧ តារាស្រីរូបនេះ ក៏ទទួលបានពានជាតារាស្រីឆ្នើម Best Actress award និងនៅឆ្នាំ២០១៩ និងឆ្នាំ២០២០។
រំលងតែប្រហែលជា ២ឆ្នាំនៃស្ថានភាពវិបត្តិជំងឺកូវីដ១៩ ក្នុងកម្មវិធី Popular Actress award 2023 នៅប្រទេសថៃ យូប៊ីន យកបានពានរង្វាន់មួយទៀត ជាតារាស្រីដ៏មានប្រជាប្រិយ និងថ្មីៗនេះ កញ្ញាក៏ទើបនឹង ទទួលបានពានរង្វាន់ “Shining international award “ ពីកម្មវិធី HOFS 2023 នៅសិង្ហបុរីផងដែរ។


គួរបញ្ជាក់ថា ក្រៅពីលើកពានធំៗ តារាស្ត្រីកម្ពុជារូបនេះ ត្រូវបានអញ្ជើញឱ្យចូលសម្តែងក្នុងកម្មវិធីក្រៅប្រទេសជាច្រើន មិនថាអាស៊ី និងអឺរ៉ុប។ អ្វីដែលគួរឱ្យកត់សម្គាល់ ក្នុងឆ្នាំ២០២៣នេះ កញ្ញា សុីន យូប៊ីន បានឡើងឆាកអន្តរជាតិជាបន្តបន្ទាប់ ពិសេសថ្មីៗនេះ កញ្ញាក៏បានទៅចូលរួមជាគូ ជាមួយនឹងតារាប្រុសដ៏មានប្រជាប្រិយរបស់កម្ពុជា គឺលោក ខាត់ វៃហាំង ដោយអ្នកទាំងពីរបានទៅសម្តែងនៅ វៀតណាម ក៏ដូចជាក្នុងការបិទកម្មវិធី នៃការបើកកម្មវិធីព្រឹត្តិការណ៍ខួបលើកទី១០ នៃមហោស្រពភាពយន្តអន្តរជាតិ Silk Road International Film Festival ដែលធ្វើឡើងនៅ ទីក្រុងហ្វូចូវ ខេត្តហ្វូចៀន ប្រទេសចិន៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស