ជីវិតកម្សាន្ដ
ឃើញពលរដ្ឋប្រជ្រៀតគ្នាបែបនេះ ប៉ែន ចំរ៉ុង សួរយ៉ាងខ្លីថា…..!
ភ្នំពេញ ៖ ពិធីករប្រុសលោក ប៉ែន ចំរ៉ុង ក្រោយពេលឃើញមានការចែករំលែកនូវរូបភាពប្រជាពលរដ្ឋជា ច្រើនបានប្រជ្រៀតនាំគ្នាទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នោះក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះការឆ្លង។

រូបភាពដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ ត្រូវបានគេបញ្ជាក់ថាកើតឡើងនៅចំណុចស្ទឹងមានជ័យ ដែលមានប្រជាពលរដ្ឋជាច្រើនបានប្រជ្រៀតគ្នាទៅចាក់វ៉ាក់សាំងនៅថ្ងៃទី០៤ខែឧសភានេះ។

ឃើញបែបនេះពិធីករប្រុសសម្បូរវោហាស័ព្ទលោក ប៉ែន ចំរ៉ុង បានលើកឡើងដោយក្តីព្រួយបារម្ភថា ទៅចាក់វាក់សាំងការពារមេរោគCOVID-19 ឬទៅចំឡងមេរោគCOVID-19?សុំយោបល់ម្នាក់មួយមកបងប្អូន។

ជាមួយគ្នានេះដែរ កន្លងមកលោក ប៉ែន ចំរ៉ុង ក៏តែងតែបង្ហាញសារអំពាវនាវដល់មហាជននិងបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឲ្យមានការប្រុងប្រយ័ត្នហើយចូលរួមគោរពនិងអនុវត្តន៍តាមការណែនាំ ៣កុំ ៣ការពារផងដែរ៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


