ជីវិតកម្សាន្ដ
ទូចស្រីល័ក្ខ ប្រកាសស្វែងរកជីដូនចាស់ម្នាក់ ដែលអាចចាក់អាវដោយដៃផ្ទាល់
តារាចម្រៀងងារជាមេម៉ាយចាយរាង ទូច ស្រីល័ក្ខ បានប្រកាសស្វែងរកលោកយាយម្នាក់ដែលមានស្នាដៃ និងទេពកោសល្យក្នុងការចាក់អាវដោយដៃខ្លួនឯង។
ការប្រកាសរបស់តារាស្រីពហុជំនាញទូច ស្រីល័ក្ខ នេះ គឺស្របពេលដែលមានការចែករំលែកនៅលើបណ្តាញសង្គមភ្ជាប់ការសរសើរជាច្រើន។ អ្នកនាង ទូច ស្រីល័ក្ខ បានរៀបរាប់ថា នាងកំពុងស្វែងរកលោកយាយដែលរូបគាត់បានចាក់អាវដោយផ្ទាល់ដៃរបស់គាត់។

ទូច ស្រីល័ក្ខ បន្តទៀតថា “ចៅពិតជាកោតសរសើរលោកយាយដែលមានស្នាដៃល្អពិសេស លោកយាយរស់នៅទីណា សូមបងប្អូនណាដឹងជួយប្រាប់ផង ខ្ញុំចង់ទិញអាវលោកយាយ ក៏ដូចជាចង់ជួយលក់អាវលោកយាយដើម្បីឲ្យលោកយាយមានថវិកាខ្លះសម្រាប់លោកយាយផងដែរ”។
តារាស្រីចូលចិត្តតុបតែងខ្លួនសិចស៊ីអ្នកនាង ទូច ស្រីល័ក្ខ បន្ថែមដែរថា អី្វដែរសំខាន់កូនខ្មែរយើងកម្រឃើញអាវចាក់ផ្ទាល់ដៃយ៉ាងស្អាតបែបនេះណាស់ ចៅចង់ពាក់អាវចាក់ស្នាដៃលោកយាយណាស់។ ដូច្នេះបើសិនមានបងប្អូនណាបានដឹង ឬស្គាល់សូមផ្តល់ដំណឹងដល់នាងផង៕
អត្ថបទ ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


