Connect with us

ជីវិតកម្សាន្ដ

ណុប បាយ៉ា​រិ​ទ្ធ កំពុងផ្ទុះ​ការរិះគន់​ច្រើន ព្រោះចំណងជើងបទចម្រៀងមួយបទ​​

បានផុស

នៅ

មហាជន​និង​អ្នកគាំទ្រ​ពិតជា​បានដឹង​ហើយ​ថា​ តារាចម្រៀ​ង​លោក ណុប បា​យ៉ា​រិ​ទ្ធ ទើបតែ​ជាសះ​ស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​កាលពី​ថ្មីៗ​កន្លងមកនេះ​។​ ស្របពេល​នេះដែរ​ លោក​ក៏​ត្រូវបាន​ក្រុមហ៊ុន​លើក ទឹកចិត្ត​តាមរយៈ​ការបញ្ចេញ​បទ​ថ្មី​មាន​ចំណងជើង​ថា​”​វ៉ៃ​៣​ដង​ឲ្យ​៥០០”​។​

ប៉ុន្តែ​យ៉ាងណាមិញ ​ភ្លាមៗ​នោះ​ក៏​ស្រាប់តែ​មានការ​លើកឡើង​ផ្សេងគ្នា​ ដោយ​ខ្លះ​គាំទ្រ​ និង​ខ្លះទៀត​មិនទាន់​ទាំង​បាន​ស្ដាប់​អត្ថន័យ​បទ​នេះ​ផង​ ក៏​បង្ហាញ​ការ​មិន​ពេញចិត្ត​រហូត​ធ្វើការ​រិះគន់​ឡើង​ស្ពឹក​មុខតែ​ម្តង​។​ ដោយ​ខ្លះ​លើកឡើងថា ​ខ្វះ​ណាស់​អី​ ចំណងជើង​បានជា​ដាក់​បទ​អីចឹង​?​។​ “​ចុ​ម​វ៉ៃ​៣​ដង​ឲ្យ​៥០០​ចំណង​ជើង​ឡូយ​ណាស់​បង​”​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ឯក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Tevannara Ty​បានលើកឡើងថា​“​បង​មិន​សំច្រៀង​បទ​បែបនេះ​ទេ ទោះ​អត្ថ​ន័យ​យ៉ាងណាក៏ដោយ និយាយ​ត្រង់​ឃើញ​ចំណង​ជើង​ហើយ​ ខ្ញុំ​ខ្ពើម​ស្ដាប់​ខ្លាំងណាស់​”​។ ​ឈ្មោះ Khun Sovanthy​ថា​ ”​បទ​នេះ​បើ​ចាំ​ដល់​រដូវ​ស្រូវ​ទុំចាំ​ចេញ​ទើបត្រូវ ព្រោះ​គេ​ចាក់​ដើម្បី​បង្អើល​ចាប​កុំ​ឲ្យ​ស៊ី​ស្រូវ​”​។​

ចំណែក​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sok Cha nsy​ មិន​ខុសគ្នា​នោះទេ​ ក៏បាន​រិះគន់ថា ​”​វ៉ៃ​អ្នកនិពន្ធ ៣០០​ដំបង ​អ្នកចម្រៀង​១​ដំបង ​,​បញ្ជាក់​វ៉ៃ​១​ដំបង Free​ថែម​១០០០​ដំបង​ទៀត​”​។​

សូមបញ្ជាក់​ថា បទ​”​វ៉ៃ​៣​ដង​ឲ្យ​៥០០”​ ដែល​ច្រៀង​ដោយ​លោក ណុប បា​យ៉ា​រិ​ទ្ធ នោះ ​ត្រូវបាន​ហង្ស​មាស​បញ្ចេញ​លើ​ផេ​ក​របស់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៧​ ខែឧសភា ​ឆ្នាំ​២០២១​ ខណ​:​បទ​នេះ​និពន្ធ​ទំនុកច្រៀង​ដោយ​លោក​ លី ស៊ីន​ហួន ,​និពន្ធ​បទ​ភ្លេង​ និង​សម្រួល​តន្ដ្រី ​សាន់ សុ​វណ្ណ​ឌី​ន ។ ​បទ​នេះ​ទើប​ចេញ​ជា​Audio ប៉ុណ្ណោះ​ តែមាន​កា​រិះគន់​ច្រើន​ម្លឹង​ទៅហើយ ហេតុនេះ​គេ​ចាំ​មើលថា​ ហង្ស​មាស​និង​ផលិត​ជា​MV​ដែរ​ឬ​យ៉ាង ណា​?៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៣១ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៣៧ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៣៨ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៤០ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម