ជីវិតកម្សាន្ដ
ឌួង ហ្សូរីដា ទម្លាយបទពិសោធន៍ធ្លាប់ជានារីបម្រើលើយន្តហោះនិងរងការមើលងាយ
ពិធីការិនី ឌួង ហ្សូរីដា កន្លងមកត្រូវបានទស្សនិកជនស្គាល់នាងតែតាមរយ:ការងារសិស្ប:ប៉ុណ្ណោះ។ ដោយឡែកសម្រាប់ការងារដំបូងមុនពេលបង្ហាញខ្លួនលើវិស័យសិល្ប: ពុំធ្លាប់មាននរណាដឹងពីប្រវត្តិនាងឡើយ។

យ៉ាងណាមិញ ទើបតែពេលនេះអាថ៌កំបាំងរបស់នាងនាអតីតកាលធ្លាប់ជានារីបម្រើការងារនៅអាកាស (លើយន្តហោះ) ត្រូវបានកញ្ញា ឌួង ហ្សូរីដា ទម្លាយឲ្យមហាជនបានដឹងគ្រប់គ្នា។ ទន្ទឹមគ្នានេះនាងក៏បានបញ្ជាក់ថា ខ្លួនកាលនោះរងការមើលងាយពីសំណាក់បុគ្គលមួយចំនួននៅជុំវិញខ្លួនផងដែរ។

កញ្ញា ឌួង ហ្សូរីដា បានរៀបរាប់ប្រវត្តិ៨ឆ្នាំមុនរបស់ខ្លួនថា ជាក្តីសុបិន្តទី២នៃអាជីពការងារដែលនាងប៉ងប្រាថ្នាតាំងពីតូច ក្តីសុបិន្តបានសម្រេចដោយសមត្ថភាព សុខភាពល្អ ការខិតខំប្រឹងតស៊ូ ជម្នះរាល់គ្រប់ឧបសគ្គ។ នាងបន្តថា មានអ្នកខ្លះនិយាយថា មានអីអស្ចារ្យជាអ្នកបម្រើលើយន្តហោះ (បាហុនិកា) ដូចតែអ្នកបម្រើ អ្នករត់តុធម្មតាដែរហ្នឹង។

ឌួង ហ្សូរីដា និយាយទៀតថា មិនសូវខុសគ្នាទេ តែទម្រាំបានធ្វើការបម្រើភ្ញៀវប៉ុណ្ណឹង ពួកយើងត្រូវការរៀនសូត្រទន្ទេញមេរៀនត្រូវស្គាល់គ្រប់ឧបករណ៍ ត្រូវចេះវិធីសង្រ្គោះបឋម ត្រូវចេះវិធីជម្លៀស និងការងារលំបាកជាច្រើនទៀត សំខាន់សុខភាពពីចុងសក់ដល់ចុងជើងត្រូវតែល្អ១០០ភាគរយ។ ជាអ្នកបម្រើមែន តែអ្នកបម្រើកាលីបលើ ព្រោះយើងបម្រើភ្ញៀវតែលើយន្តហោះទេ។

នាងបន្តថា “ចាំបានថាខ្ញុំត្រូវយំជាច្រើនដងស្ទើរទ្រាំមិនបាន ចង់ឈប់នឹងការងារនេះ តែសួរថាតើមាននារីប៉ុន្មាននាក់ទៀតដែលចង់គេមានឱកាសបានប្រឡងជាប់ដូចយើងអត់ ខ្ញុំតែងតែមានមោទកភាពនូវអ្វីដែលខ្ញុំមានភាពលំបាកនៃការងារធ្វើឱ្យខ្ញុំក្លាយជាមនុស្សស្រីម្នាក់ដែលរឹងមាំរហូតដលពេលនេះ”៕







អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ តារាសម្ដែង វ៉ាន់ លីលី ត្រូវគេទម្លាយរឿងជំពាក់លុយ និងប្រកាសទុកពេលឲ្យ៣ថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


