ជីវិតកម្សាន្ដ
លោក ព្រាប សុវត្ថិ ចូលបច្ច័យបុណ្យសពលោកគ្រូ ស៊ុំ សារឿន ចំនួន៤លានរៀល
ភ្នំពេញ ៖ បន្ទាប់ពីទទួលដំណឹងមរណភាពដ៏ក្រៀម ក្រំនិងសោកសៅកវីនិពន្ធជើងចាស់លោកគ្រូ ស៊ុំ សារឿន នោះកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងក្រុមគ្រួសារបានចូលរួបបច្ច័យបុណ្យចំនួន៤ លានរៀល។
ជាមួយគ្នានៃការចូលរួមបច្ច័យនេះដែរតារាចម្រៀងលោក ព្រាប សុវត្ថិ ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារលោកគ្រូ ស៊ុំ សារឿន ផងដែរ។ ខណៈដែលលោកចាត់ទុកការទទួលនេះជាការបាត់បង់ធន់ធានមនុស្សដ៏សំខាន់ផ្នែកវិស័យសិល្បៈខ្មែរ។

បើតាមការបញ្ជាក់ពីលោក ហេង ឡុង បានឲ្យដឹងថា តារាចម្រៀងលោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ បានចូលបច្ច័យបុណ្យសពលោកគ្រូ ស៊ុំ សារឿន ក វីនិពន្ធនិងចម្រៀងជើងចាស់ចំនួន៤លានរៀលដែលបានទទួលមរណភាពកាលពីថ្ងៃច័ន្ទទី៣១ខែឧ សភា ឆ្នាំ២០២១។
សូមបញ្ជាក់ថា លោក ស៊ុំ សារឿន គឺជាអ្នកនិពន្ធជើង ចាស់មួយរូបដែលតែងនិពន្ធទំនុកច្រៀងប្រភេទប ទបែបលន្លង់លន្លោចមិនតិចបទទេសម្រាប់តារាចម្រៀងប្រុសស្រីល្បីៗ នៅផលិតកម្មហង្សមាសលើសពីនេះលោកក៏ជាគ្រូបង្វឹកក្នុង កម្មវិធី Cambodia Idol ផងដែរ។

បើតាមប្រភពពីក្រុមគ្រួសាររបស់លោកបានឲ្យដឹងថាលោកគ្រូ ស៊ុំ សារឿន ទទួលមរណភាពវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះក្នុងជន្មាយុ៦៩ឆ្នាំដោយរោគាពាធ៕
ដោយ ៖ ចាន់រ៉ា

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


