ដំណើរ​លើ​វិថីសិល្បៈរបស់ Aum Patcharapa មុន​ក្លាយ​ជា​កំពូល​តារា​ល្បីប្រចាំប្រទេស – Kampuchea Thmey Daily
Connect with us

ជីវិតកម្សាន្ដ

ដំណើរ​លើ​វិថីសិល្បៈរបស់ Aum Patcharapa មុន​ក្លាយ​ជា​កំពូល​តារា​ល្បីប្រចាំប្រទេស

Published

on

Aum Patcharapa ដែល​មាន​ឈ្មោះ​ដើម​កំណើត​ថា Patcharapa Chaichua កើត​នៅ​ថ្ងៃ​ទី ៥ ធ្នូ​ឆ្នាំ​ ១៩៧៨ មាន​ទី​កន្លែង​កំណើត​នៅ​បាងកក​ ប្រទេស​ថៃ ។ Aum មាន​ឪពុក​ឈ្មោះ Worrawut Chaichua និង​ម្ដាយ​ឈ្មោះ Supaporn Chaichua នាង​ជា​កូន​ទោល​នៅ​ក្នុង​គ្រួសារ ។

Aum បាន​បញ្ចប់​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ Rangsit និង​ទទួល​បាន​សញ្ញាប័ត្រ​ផ្នែក​សិល្បៈ​និង​ទំនាក់ទំនង ។ នាង​​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដំបូង​ក្នុង​ឆ្នាំ ១៩៩៧ បន្ទាប់​ពី​ទទួល​បាន​ជយលាភី​ក្នុង​ការ​ប្រកួត​ ​សម្រស់​និង​ទេពកោសល្យ មួយ​ដែល​មាន​ឈ្មោះ​ថា HACKS ។ ខ្សែ​ភាពយន្ត​ភាគ​ដែល Aum Patcharapa សម្ដែង​និង​ទទួល​បាន​គាំទ្រ ​ក៏ដូចជា​មាន​គេ​ចាប់​អារម្មណ៍​គឺ​រឿង “So Sanae Ha” ក្នុង​ឆ្នាំ ២០០៣ ដោយនាង​បាន​សម្ដែង​ជា​តួ​អ្នក​ដឹកនាំ​រឿង។ នៅ​ឆ្នាំ ២០០៣ Aum ទទួល​បាន​ពាន​រង្វាន់​ជា​តារា​សម្ដែង​ឆ្នើម ​និង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​ក្នុងប្រទេស ។ នៅ​ក្នុង​ឆ្នាំ ២០០៥ នាង​ក៏​បាន​ទទួល​រង្វាន់​ជា​លើក​ទី ២ នៅ​ក្នុង​រឿង “Pleung Payu” ដែល​សម្ដែង​ជា​តួ Tana Suttikamol ចាប់​ពី​ពេល​នោះ​មក ​តារា​រូប​នេះ​ក៏​បាន ក្លាយ​ជា​តារា​ដែល​មាន​ចំណូល​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​ថៃ ។

ឆ្នាំ ២០០៦ គេ​បាន​រៀប​ចំ​ពាន​រង្វាន់​តារា​ស្រី​ឆ្នើម ​ក្នុង​នាម​ជា​តារា​ដែល​ទទួល​បាន​ការ​គាំទ្រ នៅ​ក្នុង​រឿង “Pin mook” និង “Song Sanae” ប៉ុន្តែ​ពាន​រង្វាន់​នេះ​បាន​ជំនួស​ទៅ​ដោយ​នាង Ann Thongprasom វិញ ។ ក្រៅ​ពី​ទេពកោសល្យ​ដ៏​ប៉ិនប្រសប់​ក្នុង​ការ​ សម្ដែង​របស់​នាង Aum Patcharapa ក៏​ត្រូវ​ជាប់​ឈ្មោះ​ជា​តារា​ស្រី​សិច​ស៊ី​បំផុត ដោយ​តាម​រយៈ​ការ​បោះឆ្នោត​គាំទ្រ​ពី FHM (ប្រទេស​ថៃ) ២ ឆ្នាំ​ជាប់​គ្នា​ចាប់​ពី ២០០៤ ដល់ ២០០៦ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ ២០០៧ ត្រូវ​បាន​តារា​ស្រី May Pichanart ដណ្ដើម​យក​វិញ ។ Aum ក៏​មាន​មុខ​ជំនួញ​ផ្ទាល់​ខ្លួន ដែល​នាង​បាន​ចូល​រួម​ជា​មួយ​មិត្តភក្ដិ​របស់​នាង ២ ទៅ ៣ នាក់ បើក​ហាង​ម្ហូប​មួយ​ឈ្មោះ​ថា D-Wa និង ហាង​លក់​គ្រឿង​បន្លាស់​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា Buon Fi-ne ។ តារា​រូប​នេះ​ក៏​បាន​បង្កើត​ទឹក​អប់​មួយ​ដោយ​ខ្លួន​ឯង​នៅ​ខែ សីហា​ឆ្នាំ​ ២០០៩ ឈ្មោះ SEXY ME ។ SEXY ME By Patchrapa គឺ​ជា​ទឹក​អប់​ល្បីល្បាញ​របស់​ថៃ​ដំបូង​បង្អស់​ដែល​ផលិត​នៅ​ប្រទេស​បារាំង​ដោយ​តារា​ស្រី​រូប​នេះ Patcharapa ។

ក្រៅពីនោះ Aum Patcharapa បាន​ទទួល​បាន​ពាន​រង្វាន់​ដូច​ជា៖

– ១៩៩៧ ពាន​រង្វាន់ HACKS ចំណាត់​ថ្នាក់​លេខ ១

– ២០០៣ ពាន​រង្វាន់ FHM តារា​ស្រី​ដែល​មាន​ភាព​សិច​ស៊ី​ប្រចាំ​ឆ្នាំ

– ២០០៤ ពាន​រង្វាន់ តារា​សម្ដែង​ឆ្នើម​ប្រចាំ​ឆ្នាំ

– ២០០៤ ពាន​រង្វាន់ FHM តារា​ស្រី​ដែល​មាន​ភាព​សិច​ស៊ី​ប្រចាំ​ឆ្នាំ

– ២០០៤ ពាន​រង្វាន់ Tape Tong ជា​ពាល​រដ្ឋ​ល្អ

– ២០០៤ ពាន​រង្វាន់ Durex Poll Award នារី​ឆ្នើម​ប្រចាំ​ឆ្នាំ

– ២០០៤ ពាន​រង្វាន់ Asian TV Award តារា​សម្ដែង​ស្រី​ឆ្នើម​ប្រចាំ​ឆ្នាំ

– ២០០៤ ពាន​រង្វាន់ Gossip និយាយ​ច្រើន​អំពី​មនុស្ស​ប្រចាំ​ឆ្នាំ

– ២០០៥ ពាន​រង្វាន់ FHM នារី​ឆ្នើម​ប្រចាំ​ឆ្នាំ

– ២០០៥ ពានរង្វាន់ Gossip Award និយាយ​ច្រើន​អំពី​មនុស្ស​ប្រចាំ​ឆ្នាំ

– ២០០៦ ពានរង្វាន់TOP Award ជា​តារា​សម្ដែង​ឆ្នើម (តារា​ស្រី​នាំមុខ) ប្រចាំ​ឆ្នាំ ក្នុង​រឿង (Plerng Payu)

– ២០០៦ ពានរង្វាន់ FHM Awardតារា​ស្រី​ដែល​មាន​សិច​ស៊ី​គ្រប់​ពេល (៣ ឆ្នាំ​ជាប់​គ្នា)

– ២០០៩ ពានរង្វាន់ Stars Entertainment Awards តារា​សម្រាប់​តារា​ស្រី​ដែល​មាន​ប្រជាប្រិយ​បំផុត​សម្រាប់​អ្នក​កាសែត

– ២០១១ ពានរង្វាន់ FHM នារី​សិច​ស៊ី​បំផុត​ប្រចាំ​ប្រទេស​ថៃ​ប្រចាំ​ឆ្នាំ

– ២០១១ ពានរង្វាន់ FHM នារី​ដែល​មាន​ភាព​សិច​ស៊ី​បំផុត​នៅ​ក្នុង​ពិភព​លោក​ប្រចាំ​ឆ្នាំ

ឆ្នាំ​នេះ Aum Patcharapa មាន​អាយុ ៤២ ឆ្នាំ​ក៏​ពិត​មែន​តែ​សម្រស់​របស់​នាង​នៅ​តែ​ស្អាត​និង​មាន​ទីផ្សារ​ក្នុង​រឿង​ភាគ​ថៃ​ជា​ច្រើន​។ លើស​ពី​នេះ​ទៅ​ទៀត​នាង​មាន​បុរស​ក្មេងៗ​សង្ហាជា​ច្រើន​បាន​លប​លួច​ចិត្ត​ស្រលាញ់​មិន​តិចនោះ​ទេ តែនាងមិនទាន់ប្រកាសយកគូគ្រងនៅឡើយ៕

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ Davika Hoorne មានលុយ ៥.៥ លានដុល្លារនៅក្នុង​វ័យ ២៨ ឆ្នាំ

ចុចអាន៖ ៩ ​ចំណុច​ដែល​អ្នកគាំទ្រ​គួរ​ដឹង​ពី Baifern Pimchanok

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ31 mins ago

លោកជំទាវ​ម៉ែន សំអន បាន​សម្របសម្រួល​បញ្ចប់​វិវាទ​ករណី​សំណង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា ស្របតាម​វិធីសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានជាតិ40 mins ago

ខេត្តស្ទឹងត្រែង​មាន​បញ្ហា​ប្រឈម​ច្រើន ដោយសារតែ​ស្ថានភាព​ព្រំដែន​មាន​សភាព​ស្មុគស្មាញ និង​មិនទាន់​បោះបង្គោល​ព្រំដែន

ព័ត៌មានជាតិ54 mins ago

កម្ពុជា ចិន រៀបចំ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៥»

ព័ត៌មានជាតិ1 hour ago

ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​កក្រើក​នៅព្រះសីហនុ ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​

ព័ត៌មានជាតិ2 hours ago

សាលារៀន​ដែល​ប្រើ​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​បានប្រគល់​ឲ្យ​សាលា​បើក​ដំណើរការ​ចូលរៀន​ឡើងវិញ​ជា​បណ្តើរៗ​ហើយ

ព័ត៌មានពេញនិយម