ជីវិតកម្សាន្ដ
ចេញមិនបានប៉ុន្មានថ្ងៃផង! ខ្សែភាពយន្តថ្មីរបស់ Bella រកប្រាក់ចំណូល បានរហូតដល់ខ្ទង់លានបាត
ខ្សែភាពយន្តថ្មីរបស់ Bella Ranee ដែលបានអូសបន្លាយការចាក់បញ្ចាំងតាំងពីថ្ងៃទី ៨ ខែ មេសា ឆ្នាំ២០២០ លើកមកចាក់នៅថ្ងៃទី ១៩ ខែ វិច្ឆិកាវិញ ដោយសារមានបញ្ហាកូវីដ១៩។

យ៉ាងណាមិញ បើយ៉ោងទៅតាម Major Group ប្រទេសថៃបានរាយការណ៍មកថា ខ្សែភាពយន្កថ្មីនេះ ទទួលបានការចាប់អារម្មណ៍ និងមានការកោតសរសើរពីសំណាក់ទស្សនិកជនយ៉ាងច្រើន។ ពិសេសខ្សែភាពយន្តនេះ ជាការសម្ដែងពីតារាស្រីលំដាប់ជួរមុខនាង Bella Ranee ដែលក្នុងសាច់រឿងនាងប្តូរអត្តចរិតថ្មី ១៨០ដឺក្រេ ខុសប្លែកពីរឿងមុនៗ មានទាំងឈុតឆាតកំប្លែង រាំច្រៀង ជិះក្របី និងឈុតប្រយុទ្ធគ្នាជាដើម។


គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តរឿង «E-Riam Sing» ត្រឹមតែរយៈពេល ២ថ្ងៃអាចរកប្រាក់ចំណូល បានរហូតដល់ ១២លានបាត ដែលជាសមទ្ធផលជាទីគាប់ចិត្តសម្រាប់ក្រុមការងារក្នុងរឿងទាំងមូល។


ខ្សែភាពយន្តខាងលើ ក៏មានការចូលរួមសម្ដែងពីតារាប្រុស ស្រីឆ្នើមៗ និងតារាពូកែកំប្លែងស្ងួតប្រទេសថៃមួយចំនួនផងដែរ ដូចជា Pat Napapa, Oat Pramote និង Kom Chauncheun ជាដើម៕
អត្ថបទផ្ដល់ដោយ៖Porman
ចុចអាន៖Davika Hoorne មានលុយ ៥.៥ លានដុល្លារនៅក្នុងវ័យ ២៨ ឆ្នាំ
ចុចអាន៖ដំណើរលើវិថីសិល្បៈរបស់ Aum Patcharapa មុនក្លាយជាកំពូលតារាល្បីប្រចាំប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


