ជីវិតកម្សាន្ដ
រោងភាពយន្តឌីជីថលដំបូងគេនៅកម្ពុជាប្រកាសបញ្ចេញស្នាដៃថ្មីរបស់ខ្លួន
បន្ទាប់ពីមានការប្រកាសបើកឲ្យដំណើរការសាកល្បងកាលពីថ្មីៗនោះ គេសង្កេតឃើញសន្ទុះនៃការគាំទ្រពីគ្រប់មជ្ឈដ្ឋានទៅលើរោងភាពយន្តអនឡាញដំបូងគេរបស់កម្ពុជា ដែលបង្កើតដោយកូនខ្មែរមានឈ្មោះថាAngkor DCកាន់តែមានការកើនឡើង។

ទន្ទឹមគ្នានៃការគាំទ្រនេះដែរ Angkor DCដែលជារោងភាពយន្តឌីជីថលដំបូងគេនៅកម្ពុជា ថ្មីៗនេះក៏បានប្រកាសត្រៀមបញ្ចេញនូវស្នាដៃភាពយន្តថ្មីរបស់ខ្លួន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ស្អែកផងដែរ។ រឿងថ្មីដែលត្រៀមបម្រើអារម្មណ៍អ្នកទស្សនានេះ មានចំណងជើងថា ស្នាមញញឹមចុងក្រោយ ។
បើតាមការបញ្ជាក់សម្រាប់តួអង្គសំខាន់ៗនោះរួមមាន,កញ្ញា អេឡា ,លោក ទេព រិនដារ៉ូ ,លឹម ជាឡាយ, សេន ភារុន , អ៊ុំ សុវណ្ណគិរី និងតារាប្រុស-ស្រីល្បីៗជាច្រើនទៀតផងដែរ។ តាមរយ:នេះដែរគេឃើញមានទស្សនិកជនជាច្រើនកំពុងរង់ចាំទស្សនាដោយអន្ទះសារគ្រប់គ្នា។

គួរបញ្ជាក់ដែរថា ការប្រកាសអំពីការបើកដំណើរការសាកល្បងរោងភាពយន្តឌីជីថលនេះ បានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០២១។ នេះក៏ចាត់ទុកថា ជារបត់ថ្មីសម្រាប់ការអភិវឌ្ឍន៍វិស័យភាពយន្តនៅកម្ពុជានិងជាការសម្របខ្លួនក្នុងបរិបទនៃការរាលដាលនៃជំងឺកូវីដ-១៩។
App ថ្មីនេះ ក៏ជាការចូលរួមចំណែកពង្រីកទីផ្សារវិស័យភាពយន្តនៅកម្ពុជា ពិសេសសម្រាប់អ្នកគ្មានពេលវេលាច្រើនដើម្បីមកទស្សនាក្នុងរោងភាពយន្ត និងអ្នករស់នៅក្រៅប្រទេសអាចចូលរួមទស្សនាបានដោយរីករាយដោយការចំណាយតិចចំណេញពេលវេលា និងការទស្សនាភាពយន្តរួមគ្នាជាមួយមិត្តភ័ក្កិក្រុមគ្រួសារនោះជាដើម៕
អត្ថបទ ៖ ចាន់រ៉ា



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


