ជីវិតកម្សាន្ដ
ក្រោយធ្លាក់ខ្លួនឈឺនិងបាត់មុខមួយរយៈ ពេលនេះ នាយ ក្រិន សុខភាពប្រសើរឡើងវិញហើយ
ភ្នំពេញ: តារាកំប្លែងមាឌល្អិតអភ័ព្វស្នេហ៍ លោក ទេស សុជន ហៅ នាយ ក្រិន បន្ទាប់ពីធ្លាក់ខ្លួនឈឺ កាលពីថ្មីៗកន្លងទៅនោះ ត្រូវបានទស្សនិកជនមើលឃើញថា នាយហាក់បាត់ដំណឹងសូន្យឈឹង ពីអាជីពសិល្ប:តែម្តង។

មហាជននិងអ្នកគាំទ្រកត់សម្គាល់ថាការបាត់ដំណឹងរបស់នាយ ក្រិន នេះគឺចាប់តាំងពីនាយជួបរឿងអកុសលត្រូវភរិយាលួចផិតក្បត់មានសហាយស្មន់ រហូតឈានដល់ផ្លូវលែងលះគ្នា។ មិនតែប៉ុណ្ណោះអាជីពបើកហាងរបស់នាយ ក្រិន ក៏ត្រូវបានបិទទ្វារទាំងស្រុងព្រោះក្ស័យធន់។
ដោយសារហេតុផលនេះទើបកាលពីចុងឆ្នាំ ២០១៩ នាយ ក្រិន បានសម្រេចវេចបង្វេចនិងនាំកូនៗទាំង ៣នាក់យ៉ាងកម្សត់ចាកចេញពីរាជធានីភ្នំពេញ ដើម្បីទៅរស់នៅឯស្រុកកំណើតនៅខេត្តបាត់ដំបង។ ប៉ុន្តែក្រោយមកក៏មានដំណឹងនៃការធ្លាក់ខ្លួនឈឺធ្ងន់ សង្គ្រោះនៅមន្ទីពេទ្យ។

ជុំវិញការបាត់ដំណឹងនិងមានការសួរនាំពីអ្នកគាំទ្រចង់ដឹងសុខទុក្ខនេះដែរ នាយ ក្រិន បានប្រាប់ឲ្យដឹងថ្មីៗនេះថា សម្រាប់សុខភាពនាយបានប្រសើរជាធម្មតាហើយ ខណ:ពេលនេះកំពុងរស់នៅជាមួយកូនៗ ឯខេត្តបាត់ដំបង។


ដោយឡែកទាក់ទងការងារអាជីពកំប្លែងមិនត្រូវបាន នាយ ក្រិន បញ្ជាក់ទេថាត្រូវបន្តចូលវិញថ្ងៃណាឡើយដោយគ្រាន់តែនិយាយខ្លីថា ថ្មីៗនេះនាយទើបបានចុះកុងត្រាការងារជាមួយក្រុមហ៊ុនមួយប៉ុណ្ណោះ៕
អត្ថបទ៖ចាន់រ៉ា
ចុចអាន៖នាយក្រិន ធ្លាក់ខ្លួនឈឺធ្ងន់ដេក ស្តូកស្តឹងក្នុងមន្ទីពេទ្យ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


