ជីវិតកម្សាន្ដ
ខ្សែជីវិតអតីតារាចម្រៀងស្រីល្បី អ៊ុំ គន្ធា ក្រោយឃា្លតសិល្បៈជាង ១០ ឆ្នាំ រស់នៅលំបាកវេទនា
បន្ទាប់ពីឃ្លាតឆ្ងាយសិល្ប:យូរឆ្នាំមកនេះគឺមានអ្នកគាំទ្រនិងទស្សនិកជនជាច្រើននៅតែបង្ហាញក្តីអាណិតខ្លាំងចំពោះអតីតតារាចម្រៀងសិចសុីអ្នកនាង អ៊ុំ គន្ធា ខណ:សព្វថ្ងៃនាងមានជំងឺសង្គមជាប់ខ្លួនជិត២០ឆ្នាំមកហើយនោះ។

អតីតតារាស្រីធ្លាប់ល្បីឈ្មោះអ្នកនាង អ៊ុំ គន្ធា ថ្វីត្បិតតែ រាងកាយនាងត្រូវបានរួមរឹតដោយជំងឺកាចសាហាវ (អេដស៍) យ៉ាងណាក៏ដោយនាងនៅតែតស៊ូក្នុងឆាកជីវិត ខណ:ខ្សែជីវិតរបស់ អ៊ុំ គន្ធា បច្ចុប្បន្នធ្លាក់ខ្លួនដើរបេះត្រកួន រាវក្តាម ខ្យងដើម្បីចិញ្ចឹមក្រពះ។

អ្នកនាង អ៊ុំ គន្ធា កន្លងមកត្រូវបានប្រភពបង្ហើបថាទោះបីជាមានគេមើលងាយឬសើចចំអកយ៉ាងណាក៏អ្នកនាងមិនខឹងសម្បានឹងគេដែរដោយនាងគិតថា ជីវិតគឺជាការតស៊ូតស៊ូរហូតដង្ហើមចុងក្រោយ។

សព្វថ្ងៃនេះអ្នកនាង អ៊ុំ គន្ធា ប្រើជីវិតរស់នៅយ៉ាងលំបាកជាមួយម្តាយ និងកូនពីរនាក់គួរឱ្យអាណិតផងដែរ។សូមបញ្ជាក់ដែរថាអតីតតារាចម្រៀងអ្នកនាង អ៊ុំគ ន្ធា ត្រូវបានឃ្លាតចាកពីសិល្បៈមានរយៈពេលជាង ១០ឆ្នាំមកហើយបន្ទាប់ពីអ្នកនាងបានធ្លាក់ខ្លួនឈឺដុនដាបនូវជំងឺសង្គមប្រមាណជិត២០ ឆ្នាំមកនោះ។

ហេតុផលនេះហើយទើបធ្វើឱ្យនាងបានបោះបង់សិល្បៈមកសំងំរស់នៅលាក់ខ្លួនយ៉ាងកម្សត់ដោយត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនទាំងពីរនាក់៕


ដោយ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


