សាយ ស្នើឲ្យយុវជនខ្មែរគ្រប់រូបចូលរួមថែរក្សានិងការពារវប្បធម៌​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

សាយ ស្នើឲ្យយុវជនខ្មែរគ្រប់រូបចូលរួមថែរក្សានិងការពារវប្បធម៌​

បានផុស

នៅ

តារាចម្រៀង​លោក​ អួន បឋម ហៅ​សាយ បាន​ចេញមក​បំផុស​ដល់​យុវជន​ខ្មែរ​គ្រប់រូប​ដូច្នេះ​ថា បើ​ស្រឡាញ់​វប្បធម៌​ត្រូវ​ខំ​សិក្សា​ស្វែងយល់​ឱ្យ​បាន​ច្បាស់លាស់​ និង​ចូលរួម​ជា​ផ្នែក​មួយ​ក្នុងការ​អភិរក្ស​និង​អភិវឌ្ឍ​ដើម្បីឱ្យ​យើង​អាច​រស់នៅ​ជាមួយ​វប្បធម៌​នោះ​ជា​រៀងរហូត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាយ បាន​ភ្ជាប់​បញ្ហា​នេះ​ទៅ​រឿងរ៉ាវ​ដែល​ទើប​កើតឡើង​ថ្មីៗ​នេះដែរ​ថា “​មួយរយៈ​នេះ​គឺ​ឃើញ​គេ​ផ្អើល​រឿង​ខ្លោងទ្វារ​ប្រាសាទ ខ្ញុំ​ទើប​នឹក​ឃើញថា​ ធ្លាប់​ថត​នៅ​ខ្លោងទ្វារ​ប្រាសាទបន្ទាយស្រី​យ៉ាង​ស្រស់ស្អាត​។​

ខ្ញុំ​ប្រហែលជា​មិនអាច​ធ្វើ​អ្វី​បាន​ច្រើន​ទេ​ក្រៅពី​ការ​ជួយ​ផ្សព្វផ្សាយ​វប្បធម៌​អរិយធម៌​របស់​ខ្មែរ​យើង​តាមរយៈ​ការសិក្សា​ស្វែងយល់​និង​ការ​មោទនភាព​ក្នុង​ការលើក​មក​និយាយ​និង​ផ្សព្វផ្សាយ​បន្ត​”​។​​

តារាចម្រៀង​មាន​ប្រជាប្រិយភាព សាយ បាន​ថ្លែង​ទៀត​ថា បើ​យើង​ចង់​ឱ្យគេ​ស្គាល់​ថា​អ្វី​ជា​របស់​យើង​លុះត្រាតែ​យើង​គ្រប់គ្នា​នាំគ្នា​និយាយ​ពីរ​បស់​នោះ​ឱ្យបាន​ច្រើន ​និង​ព្យាយាម​បង្ហាញ​តាម​រូបភាព​ដែល​យើង​គិតថា ​ត្រឹមត្រូវ​ទៅកាន់​ពិភពលោក​។​ “​វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើងថ្កាន​”

លោក​បន្ថែមថា ​កុំ​ស្រលាញ់​វប្បធម៌​ត្រឹម​មាត់​និ​យាយ កុំ​អភិរក្ស​រហូត​ទុកចោល​។​ តាម​ការសង្កេត​ឃើញ​លោក សាយ គឺជា​តារា​ប្រុស​មួយ​ដួង​ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​កិច្ចការងារ​ជួយសង្គ​ម​ ខណ​:​សកម្មភាព​នេះ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​មហាជន​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services