ជីវិតកម្សាន្ដ
ដួង សុខគា លើកដៃអង្វរអ្នកដឹកនាំក្មេងៗកំប្លែងកុំប្រើពាក្យអសីលធម៌ ឬកាយវិការមិនសមរម្យ
ដោយមើលឃើញភាពអសីលធម៌លោក ដួង សុខគា បានធ្វើការអំពាវនាវនិងស្នើដល់ក្រុមអ្នកដឹកនាំក្មេងៗក្នុងការសម្តែង និងកំប្លែងត្រូវគិតឡើងវិញអំពីការប្រើប្រាស់នូវពាក្យសម្តី ឬរាល់កាយវិការដែលមិនសមរម្យដែលនាំឲ្យប៉ះពាល់សង្គម។
ការចេញមុខទទូចរបស់តារាល្បីឈ្មោះលោក ដួង សុខគា នេះ បន្ទាប់ពីគេសង្កេតឃើញថា កន្លងមកតែងមានការរិះគន់ដោយបង្ហាញការមិនពេញចិត្តលើទង្វើនៃការដឹកនាំសម្តែង និងកំប្លែងមួយចំនួនដែលកើតឡើងចំពោះក្មេងៗដែលដឹកនាំដោយមនុស្សចាស់។

លោក ដួង សុខគា បានលើកឡើងថា ខ្ញុំសូមអង្វរអ្នកដឹកនាំក្មេងៗលេងកំប្លែង សូមមេត្តាកុំនាំគ្នាឱ្យប្រើពាក្យអសីលធម៌កាយវិការមិនសមរម្យឱ្យសោះ។ គេជាទំពាំង រឿងសើចសប្បាយមិនចាំបាច់ឈ្លើយទេ កាចក៏មិនចាំអសីលធម៌ដែរ សូមមេត្តាអធ្យាស្រ័យ។
តាមរយ:ទស្សន:របស់លោក ដួង សុខគា ខាងលើនេះ មានទស្សនិកជនជាច្រើនបានបង្ហាញការគាំទ្រ ខណ:មានខ្លះទៀតបានបញ្ចេញមតិថា គាំទ្របងប្រុសប៉ុន្តែកំប្លែងក្រុមខ្លះគ្មានវិជ្ជាជីវៈទេបង បើគេមិនប្រើពាក្យចឹងៗ រកកន្លែងសើចគ្មានឡើយ ពិសេសពេលមានពិធីកាត់សក់ការជាដើម សំបូរ ណាស់ភាសាពុំគប្បី។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះAnn ChanThaលើកឡើងថា ត្រូវហើយមានកំប្លែងខ្លះលេងទៅហើយមានពាក្យមិនសមរម្យច្រើនណាស់។ ជុំវិញបញ្ហានេះ លោក ដួង សុខគា បានបញ្ជាក់បន្ថែមថា លោកបារម្ភក្មេងរៀនតាម បាត់ភាពថ្លៃថ្នូរ សុខសាន្តរបស់ខ្មែរយើង៕
អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


