Connect with us

ជីវិតកម្សាន្ដ

ព្រឹទ្ធាចារ្យ លី ប៊ុនយីម ផលិតករភាពយន្តជើងចាស់វិជ្ជមាន​កូវីដ-១៩ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ​

បានផុស

នៅ

ផលិតករ​ភាពយន្ត​ជើងចាស់​ល្បីឈ្មោះ​លោក​ព្រឹទ្ធាចារ្យ លី ប៊ុន​យី​ម ​បច្ចុប្បន្នកំពុង​ស្ថិតក្នុង​បន្ទប់​សម្រាក​ព្យាបាល​ក្រោយ​រកឃើញ​មាន​វិជ្ជមាន​កូវីដ​-១៩​។​ នេះ​បើ​យោងតាម​ការ​បង្ហោះ​នៅលើ​ផេ​ករបស់​ក្រុមព្រះ​សូរិយា​។​

ប្រភព​លើកឡើងថា ​លោក​ព្រឹទ្ធាចារ្យ លី ប៊ុន​យី​ម វិរ​:​សិល្បករ​ខ្មែរ​ពេលនេះ​កំពុង​ស្ថិតក្នុង​បន្ទប់​ព្យាបាល​នា​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្តកណ្តាល​ ក្រោយពី​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ ហើយ​ស្ថិតក្នុង​ដំណាក់កាលធ្ងន់ធ្ងរ​គួរអោយ​ព្រួយបារម្ភ​ថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ព្រឹទ្ធាចារ្យ​ លី ប៊ុន​យី​ម សព្វថ្ងៃ​មាន​អាយុ​៨៥ឆ្នាំ មាន​គេហដ្ឋាន​នៅ​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​ លោក​ព្រឹទ្ធាចារ្យ​ត្រូវបាន​ក្រុមគ្រួសារ​ និង​ពេទ្យ​រកឃើញថា ​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ នៅ​រសៀល​ថ្ងៃទី​២៨ ​ខែកញ្ញា ​ឆ្នាំ​២០២១​។​

លោក​ព្រឹទ្ធាចារ្យ​ លី ប៊ុន​យី​ម ជា​សិល្បករ​រៀមច្បង​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ​តាំងពី​សម័យកើត​ភាពយន្ត​ដំបូង​ដោយ​លោក​តួមាន​នាទី​ជា​អ្នកនិពន្ធ អ្នក​ដឹក​នាំ​រឿង អ្នកបច្ចេកទេស និង​ផលិតករ​ដែលមាន​ស្នាដៃ​ល្អ​ចំណាន ហើយ​បានទទួល​ការសរសើរ​ពី​មហាជន​គ្រប់​ស្រទាប់​ទាំង​ជាតិ​និង​អន្តរជាតិ​។

កាលពីមុន​ឆ្នាំ​១៩៧៥ ​លោក​ លី ប៊ុន​យី​ម​ បានក​សាង​ស្នាដៃ​ភាពយន្ត​ជាច្រើន​សម្រាប់​ផលិតកម្ម​រន្ទះ​ពេជ្រ ភាព​យន្ត​របស់លោក​មានដូចជា​រឿង សព្វ​សិទ្ធិ , រឿង ពុទ្ធិ​សែន​នាង​ក​ង្រី , រឿង អន​អើយ​ស្រី​អន​,​រឿង សេះ​សមុទ្រ ,​រឿង​ចំណងដៃ​ទឹកភ្នែក ដែល​សុទ្ធ តែ​ជា​ភាពយន្ត​ដែល​ល្បីល្បាញ​កំពូល​តែម្តង​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម