ជីវិតកម្សាន្ដ
លៀក លីដា ស្នើរួមគ្នាការពារវិស័យភាពយន្តជាតិ កុំឲ្យធ្លាក់ក្នុងទស្សនៈ ត្រីស្អុយមួយ ស្អុយមួយកន្ត្រក
ផលិតករភាពយន្តខ្មែរ និងជាអ្នកដឹកនាំសម្តែងរឿង “ប្រវត្តិស្នេហ៍នាងនាថ” លោក លៀក លីដា បានចេញមុខអំពាវនាវដោយស្នើសុំដល់មហាជន និងអ្នកគាំទ្រ ចូលរួមការពារវិស័យភាពយន្តជាតិកុំឲ្យធ្លាក់ចូលក្នុងទស្សនៈត្រីស្អុយមួយ គឺស្អុយមួយកន្ត្រក។

ការលើកឡើងរបស់លោក លៀក លីដា នេះធ្វើឡើងបន្ទាប់ពីសង្កេតឃើញមានទស្សនៈរបស់ទស្សនិកជនមួយចំនួនបានធ្វើការរិះគន់ដល់វិស័យភាពយន្តរបស់ជាតិថា គ្មានគុណភាព ឬមិនល្អមើលដូចភាពយន្តរបស់បរទេស។ ត្រង់ចំណុចនេះត្រូវបានលោក លៀក លីដា បានសង្កត់ធ្ងន់ថា ជាការមិនឲ្យតម្លៃលើស្នាដៃផលិតករក្នុងស្រុក។
ផលិតករភាពយន្តល្បីឈ្មោះលោក លៀក លីដា បានបញ្ជាក់ភ្ជាប់ និងខ្លឹមសារដូច្នេះថា “សូមចូលរួមការពារវិស័យភាពយន្តជាតិរបស់យើង កុំឲ្យធ្លាក់ចូលនៅក្នុងទស្សនៈត្រីស្អុយមួយ គឺស្អុយមួយកន្ត្រក។ ព្រោះទស្សនៈនេះ អាចធ្វើឲ្យវិស័យមួយដែលកំពុងតែត្រូវការការគាំពារអាចស្លាប់ទៅវិញបាន“។

លោក លៀក លីដា បាននិយាយទៀតថា ដើម្បីការពារវិស័យភាពយន្តជាតិយើងទាំងមូលគឺ សូមបងប្អូនប្រើពាក្យពេចន៍ឲ្យចំគោលដៅក្រោយពេលបងប្អូនទស្សនាភាពយន្តជាតិរបស់យើងគួរតែប្រើពាក្យថារឿងរបស់ផលិតកម្មមួយនេះអត់ល្អមើល ឬរឿងរបស់ផលិតកម្មមួយនោះល្អមើល។ លោកបន្តថា សូមបងប្អូនពេលបានទស្សនា និងចេញពីរោងកុនមកវិញនិយាយពាក្យរិះគន់ ឬបង្អាប់ថារឿងខ្មែរឥឡូវអត់ល្អមើល ឬមើលមិនកើតទេ។

លៀក លីដា បន្ថែមទៀតថា បើសិនមានការរិះគន់បែបនេះគឺ ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ផលិតករដទៃទៀតដែលពួកគាត់បានខិតខំផលិត ជាពិសេសទៀតគឺ ធ្វើឲ្យប៉ះពាល់ដល់វិស័យភាពយន្តជាតិយើងទាំងមូលតែម្តង៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


