ជីវិតកម្សាន្ដ
មិត្តហ្វូន ចេញផ្សាយវីដេអូភាគអប់រំ «មាគ៌ាព្រះធម៌» ដើម្បីបំផុសការធ្វើអំពើល្អ
មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា បានផ្សព្វផ្សាយមាតិកាវីដេអូអប់រំជាច្រើន ក្នុងនោះមាតិកាវីដេអូភាគដែលមានចំណងជើងថា «មាគ៌ាព្រះធម៌» ដែលជំរុញនិងផ្សព្វផ្សាយអំពើល្អទៅដល់សាធារណជន បានទទួលជោគជ័យយ៉ាងខ្លាំង ក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនា។
«មាគ៌ាព្រះធម៌» គឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន មិត្តហ្វូន ក្នុងគោលបំណងផ្ដល់ការកម្សាន្តដល់ប្រជាជនកម្ពុជា ក៏ដូចជាបំផុសទឹកចិត្តពួកគេឲ្យយល់អំពីអំពើល្អ គុណតម្លៃ និងវិធីដែលព្រះពុទ្ធបានបង្រៀន។ មាតិកាវីដេអូនេះ បានចេញផ្សាយបន្ទាប់ពីការទទួលបានជោគជ័យដ៏គួរឲ្យចាប់អារម្មណ៍នៃមាតិកាវីដេអូគំនូរជីវចល ក្រោមចំណងជើងថា «ក្រដាស ស» ដែលមាតិកាវីដេអូនេះ មានអ្នកទស្សនាយ៉ាងច្រើនក្រៃលែងនៅលើទំព័រអ្នកគាំទ្រហ្វេសប៊ុក និង យូធូប របស់មិត្តហ្វូន។ នេះបើយោងតាមការឲ្យដឹងរបស់លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន។
លោក ឌិនថន បានមានប្រសាសន៍ថា «រឿងនិទានទាំងឡាយនៅក្នុងវីដេអូភាគ «មាគ៌ាព្រះធម៌» ផ្អែកតាមប្រវត្តិរឿងរ៉ាវនានារបស់ព្រះពុទ្ធ ដែលតំណាងឲ្យសាសនាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ។» លោកបានបន្តថា «មាតិកាវីដេអូនេះធ្វើឲ្យដំណើររឿងរបស់ព្រះពុទ្ធងវិញ និងបំផុសគោលគំនិតនៃការសាងអំពើល្អនៅក្នុងជីវិតរស់នៅរបស់មនុស្សគ្រប់រូប។»
ភាគទីមួយនៃវីដេអូ «មាគ៌ាព្រះធម៌» បានចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ដែលមានរយៈពេលជាងមួយឆ្នាំហើយ។ គិតមកទល់នឹងពេលនេះ មាគ៌ាព្រះធម៌ ចេញផ្សាយបាន ៥៩ភាគហើយ ដោយផ្សាយមួយភាគក្នុងមួយសប្ដាហ៍ ហើយមានចំនួននៃការទស្សនាសរុបនៅលើ យូធូប ជិត ២០លានដងហើយ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺថា វីដេអូភាគ«មាគ៌ាព្រះធម៌» បានទទួលចំណាប់អារម្មណ៍វិជ្ជមានច្រើនពីសំណាក់អ្នកទស្សនា ដោយមានភាគមួយនោះដែលមានចំណងជើងថា «ព្រះបាទ ពិម្ពិសារនិងញាតិ» ដែលចេញផ្សាយកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ មានចំនួនអ្នកទស្សនាជិត ១៨០.០០០ដង នៅលើ យូធូប ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ទស្សនានៅទីនេះ https://youtu.be/5d4xvumcIUs
យោងតាមក្រុមហ៊ុនមិត្តហ្វូន បណ្ដាញសង្គមរបស់ក្រុមហ៊ុន ដែលរួមមានទំព័រហ្វេសប៊ុក និង យូធូប ទទួលបានអ្នកគាំទ្រយ៉ាងច្រើនគួរឲ្យកត់សម្គាល់ បន្ទាប់ពីការចេញផ្សាយមាតិកាវីដេអូភាគអប់រំទាំងនេះ ។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ចំនួនអ្នក subscribe យូធូប របស់ មិត្តហ្វូន បានកើនឡើងដល់ជិត ៨សែននាក់ រីឯចំនួនអ្នកគាំទ្រទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនវិញ បានកើនឡើងដល់ ៤,៥លាននាក់ហើយ។


កន្លងមក ក្រុមហ៊ុនមិត្តហ្វូនបានបង្កើតនិងផ្សព្វផ្សាយមាតិកាយ៉ាងច្រើនសម្បូរបែបដោយមិនគិតប្រាក់កម្រៃ ដើម្បីបម្រើដល់ការកម្សាន្តរបស់សាធារណជន ដូចជា វីដេអូគំនូរជីវចល «ក្រដាស ស», វីដេអូគំនូរជីវចល «មាគ៌ាព្រះធម៌», កម្រងភាពយន្តខ្លីបែបអប់រំ «គ្រាប់ពូជជីវិត», កម្មវិធីកំប្លែង «ទឹកគ្រឿង TV», កម្មវិធីប្រកួត Fun Fun, វីដេអូផ្សព្វផ្សាយពីអេកូទេសចរណ៍ និងមាតិកាវីដេអូកម្សាន្តជាច្រើនទៀត នៅលើ បណ្ដាញសង្គម TikTok ជាដើម ។
ក្រុមហ៊ុន មិត្តហ្វូន មានវត្តមាននៅកម្ពុជាជាង ១២ឆ្នាំហើយ និងកំពុងបម្រើសេវាដល់អតិថិជនជាង ៩លាននាក់ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរគមនាគមន៍ដ៏ធំជាងគេបំផុតរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្ន ក្រុមហ៊ុនក៏កំពុងផ្ដោតសំខាន់ផងដែរ ទៅលើការផ្ដល់នូវប្រព័ន្ធឌីជីថលកាន់តែច្រើនថែមទៀត ដូចជា eMoney សម្រាប់ការទូទាត់ប្រាក់តាមឌីជីថល, CamID ជាមជ្ឈមណ្ឌលឌីជីថលសម្រាប់ការកម្សាន្តដ៏សម្បូរបែប, សេវា SelfCare, ប្រព័ន្ធ SIS សម្រាប់ការគ្រប់គ្រងសាលារៀន និងកម្មវិធីជាច្រើនផ្សេងទៀត៕
សូមទស្សនាវីដេអូ៖
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២២ ម៉ោង agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស



