ជីវិតកម្សាន្ដ
ព្រឹទ្ធាចារ្យដ៏ឆ្នើម២រូបនេះបានបន្សល់ទុកមរតកស្នាដៃសំខាន់ៗក្នុងវិស័យសិល្ប:ខ្មែរ
នៅដើមខែតុលា ឆ្នាំ២០២១នេះ ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា មានព្រឹទ្ធាចារ្យសិល្ប:ជើងចាស់ល្បីៗរបស់ខ្មែរ២រូបទៀតហើយដែលបាត់បង់ជីវិតគួរឲ្យសោកស្តាយខ្លាំងបំផុត។
ជាការពិតសម្រាប់ការបាត់បងធនធានអ្នកសិល្ប:ជើងចាស់ល្បីៗទាំងនោះបានធ្វើឲ្យមហាជនមានការសោកស្តាយ និងក្តុកក្តួលខ្លាំងបំផុត។ ព្រឹទ្ធាចារ្យសិល្ប:ជើងចាស់ល្បីៗរបស់ខ្មែរ២រូបដែលទទួលមរណភាពនោះរួមមាន៖
១.លោកព្រឹទ្ធាចារ្យ ហេ ជុនសិក បានទទួលមរណភាពកាលពីវេលាម៉ោង១២ និង៤៥នាទីថ្ងៃទី១០ ខែតុលាឆ្នាំ២០២១នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្តាតអូឡាំពិក ដោយជំងឺប្រចាំកាយផង និងការវាយលុកយ៉ាងសាហាវពីជំងឺកូវីដ-១៩ផង។

ព្រឹទ្ធាចារ្យ ហេ ជុនសិក គឺជាអតីតតន្ត្រីករវីយូឡុងជើងចាស់ និងជាជំនួយការដ៏ជិតស្និទ្ធបំផុតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត កាលពីទសវត្ស៧០។ លោកគ្រូ ហេ ជុនសិក បានទទួលមរណភាពក្នុងអាយុ៨២ឆ្នាំ។ លោកគ្រូជាតន្ត្រីករដ៏ជំនាញផ្នែកវីយូឡុងតាំងពីទសវត្ស៦០ និងជាអ្នកនិពន្ធបទភ្លេងជាអ្នកសម្រួលតន្ត្រី និងជាអ្នកដឹកនាំភ្លេងប្រគំដ៏ពូកែមួយរូបផងដែរ។
ស្នាដៃសំខាន់ៗដែលលោកបានកសាងរួមមានបទ វាលស្រែមួយរយ ,បទ សោភិនីមាសស្នេហ៍,បទ ចន្ទពេញបូរមី,បទ សម្រែកស្នេហ៍កម្មលោកិយ៍ ,បទ តាមកម្មផល ,បទ ស្តាយអើយសែនស្តាយ,បទ ជួយបង ,បទ បេះដូងកំព្រា ,បទ ស្នេហ៍យើង,បទ ថ្ងៃស្អែកបែកគ្នា ជាដើម។
ក្នុងវិស័យសិល្បៈចម្រៀងខ្មែរលោកព្រឹទ្ធាចារ្យ ហេ ជុនសិក គឺជាសាក្សីរស់ដំសំខាន់ដែលនៅចងចាំរឿង រ៉ាវជាច្រើនទាំងរឿងរ៉ាវសិល្បៈនិងរឿងរ៉ាវឯកជនរបស់សិល្បករល្បីៗជាច្រើន។
២.ផលិតករភាពយន្តជើងចាស់ល្បីឈ្មោះលោកព្រឹទ្ធាចារ្យ លី ប៊ុនយឹម បានទទួលមរណភាពនៅម៉ោង១១និង៥០នាទីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ក្នុងជន្មាយុ៨៧ឆ្នាំ។

លោកព្រឹទ្ធាចារ្យ លី ប៊ុនយឹម គឺជាសិល្បកររៀមច្បងក្នុងវិស័យភាពយន្តខ្មែរតាំងពីសម័យកកើតភាពយន្តដំបូងដោយលោកមាននាទីជាអ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកបច្ចេកទេស និងផលិតករដែលមានស្នាដៃល្អចំណានហើយបានទទួលការសរសើរពីមហាជនគ្រប់ស្រទាប់ទាំងជាតិ និងអន្តរជាតិ។
កាលពីមុនឆ្នាំ១៩៧៥ លោក លី ប៊ុនយឹម បានកសាងស្នាដៃភាពយន្តជាច្រើនសម្រាប់ផលិតកម្មរន្ទះពេជ្រភាពយន្ត របស់លោកមានដូចជារឿង សព្វសិទ្ធិ , រឿង ពុទ្ធិសែននាងកង្រី , រឿង អនអើយស្រីអន,រឿង សេះសមុទ្រ ,រឿង ចំណងដៃទឹកភ្នែក ដែលសុទ្ធតែជាភាពយន្តដែលល្បីល្បាញកំពូលតែម្តង។
ចំពោះវីរភាពនិងមរតកស្នាដៃរបស់ព្រឹទ្ធាចារ្យទាំង២រូបខាងលើក្នុងវិស័យសិល្បៈខ្មែរ បានធ្វើឲ្យមហាជនទូទាំងប្រទេសនៅចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបានឡើយ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស