Connect with us

ជីវិតកម្សាន្ដ

រឿងរ៉ាវបំណុលដែលកើតលើតារាស្រីល្បី២រូប ធ្វើឲ្យផ្អើលពេញបណ្តាញសង្គមនាចុងឆ្នាំនេះ​

បានផុស

នៅ

នា​អំឡុង​ចុងឆ្នាំ​២០២១​នេះ ​គេ​ឃើញ​មាន​តារា​កំប្លែង​ និង​សម្តែង​ស្រី​ល្បីៗ​២​ដួង​បាន​ផ្ទុះ​នូវ​រឿង​រ៉ាវ​ដ៏​រសើប​និង​ភ្ញាក់ផ្អើល​ខ្លាំង​នៅក្នុង​សង្គម​ខ្មែរ​ដូច​គ្នា​ជុំវិញ​ការ​ផុងខ្លួន​ជំពាក់​បំណុល​គេ​អស់​រាប់ម៉ឺនដុល្លារ​។​

យ៉ាងណាមិញ​ថ្វីត្បិតតែ​រឿងរ៉ាវ​នេះ​កើតឡើង​ស្រដៀង​គ្នា​ក៏ពិតមែន ​ប៉ុន្តែ​បើ​ចាប់អារម្មណ៍​មើល​ពី​ដំណោះ​ស្រាយ​របស់​អ្នក​ទាំងពីរ​ គឺមាន​ភាពផ្ទុយ​ស្រឡះ​គ្នា​ផងដែរ​។​

ចំពោះ​តារា​ស្រី​ទាំង​២​ដួង​នោះ​គឺ ទី១.​តារា​កំប្លែង​អ្នកនាង ស្រេង សុ​កាន់​ដា ហៅខ្ញុង បានប្រកាស​កាលពី​ថ្ងៃទី​១៧​ ខែតុលា​ ឆ្នាំ​២០២១​ថា ​នាង​បាន​លង់ខ្លួន​ជំពាក់​បំណុល​គេ​នូវ​ទំហំ​ទឹក​ប្រាក់​ចំនួន​៥៧២០០០​ដុល្លារ​ដែលមាន​ម្ចាស់បំណុល​ប្រមាណ​៣០​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដំណោះស្រាយ ខ្ញុង ដំបូង​ឡើយ​បានសម្រេច​ទៅ​ឡាយ​វីដេអូ​យំ​ខ្សឹប​ខ្សួល​នៅមុខ​តុលាការ​ដើម្បី​ទ​ម្លាយ​និង​សារភាព​រឿងនេះ​ព្រមទាំង​សុំ​សប្បុរសជន​ម្នាក់​១​ដុល្លារ​ឲ្យ​បាញ់​លុយ​ឲ្យ​នាង​តាម​កុង​ABA​ដើម្បី​បាន​យក​ទៅ​ចិញ្ចឹម​កូនៗ​បើសិនជា​នាង​ត្រូវ​ចូល​ពន្ធ​ធា​គារ​។​ បន្ទាប់ពី​មានការ​អំពាវនាវ​ពី​សំណាក់​អ​តីត​តារា​កំប្លែង ខ្ញុង ភ្លាមៗ​នោះ​មាន​សប្បុរសជន​ជាច្រើន​បាញ់​លុយ​ឲ្យ​នាង​ព្រោះ​ធ្លាប់​គាំទ្រ​ និង​សេចក្ដី​អាណិតអាសូរ​។​

ប៉ុន្តែ​ក្រោយមកទៀត​អ្នកនាង ខ្ញុង ក៏ត្រូវ​បាន​ផ្ទុះ​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​មហាជន ​ដោយ​គេ​យល់​ថា​ នេះ​ជាការ​រៀន​ចំ​គម្រោង​របស់​នាង​ដើម្បី​សុំ​លុយ​មហាជន​យកទៅ​ដោះបំណុល​។ ​បន្ទាប់ពី​មាន​ការរិះ​គន់ ខ្ញុង ក៏​ចេញមុខ​បកស្រាយ​ថា ​ពុំមែន​ជា​ផែនការ​ទេ​ គឺ​នាង​ជំពាក់​បំណុល​គេ​ពិតមែន ​ខណ​:បច្ចុប្បន្ន​នាង​បានប្រកាស​លក់​ទ្រព្យសម្បត្តិ​ដែល​មាន​ទាំង​ប៉ុន្មាន​អស់​ខ្ទិច​អស់​ខ្ទី​ និង​កំពុង​សាង​ជីវិត​ជាថ្មី​ដោយ​ការ​ឡាយ​លក់​ប្រហុក ផ្អក ត្រីងៀត​ពីរ​នាក់​ស្វាមី​ដើម្បី​យកលុយ​ដោះបំណុល​គេ​។​

ទី២.​តារា​សម្តែង​អ្នកនាង សឿ សុធា​រ៉ា ត្រូវបាន​គេ​កត់​សម្គាល់ថា ​មួយរយ​:​នេះ​នាង​ក៏បាន​ផ្ទុះ​នូវ​រឿងរ៉ាវ​អាស្រូវ​ជំពាក់​លុយ​គេ​ជា​បន្តបន្ទាប់​ផងដែរ​។​ ប៉ុន្តែ​អ្នកនាង សឿ សុធា​រ៉ា ខុសពី ខ្ញុង បន្តិច​ត្រង់​ថា ​នាង​គ្មាន​ភាពក្លាហាន​ទម្លាយ​ការពិត​រឿង​ជំពាក់​បំ​ណុល​គេ​ឡើយ​។​

យ៉ាងណាមិញ​ជុំវិញ​រឿងរ៉ាវ​ដ៏​រសើប​របស់​អ្នកនាង សឿ សុធា​រ៉ា នេះ​ទើបតែ​ត្រូវបាន​បែកធ្លាយ​ក្រោយពេល​ម្ចាស់បំណុល​ទម្លាយ ​និង​ប្រកាស​ឲ្យ​នាង​ចូលខ្លួន​ដោះស្រាយ​បំណុល​ជា​បន្តបន្ទាប់​។ ​តួយ៉ាង​ថ្មីៗ​នេះ​អ្នក​នាង សូ ដា​នី​តា បានប្រកាស​ធម៌​ក្តៅ​ដោយ​ឲ្យ សឿ សុធា​រ៉ា ចេញមុខ​ដោះស្រាយ​ជាមួយ​ខ្លួន​ជាបន្ទា​ន់​មុន​នឹងមាន​ដីការ​កោះហៅ​ ឬ​ឲ្យ​គេ​ទៅ​អញ្ជើញ​ដល់​កន្លែង​ថត​ចូល​ប៉ុស្តិ៍ប៉ូលីស​។​

តារា​ស្រី សូ ដា​នី​តា បាន​ទម្លាយ​ការពិត​ថា ​សឿ សុ ធារ៉ា ជំពាក់​លុយ​ខ្លួន​ជិត​៤​ម៉ឺន​ដុល្លារ ​តែ​សាមីខ្លួន (​សុធា​រ៉ា​)​ មិន​ព្រម​ចេញមុខ​ដោះស្រាយ​បំណុល​នេះឡើយ​ ពោល​ផ្ទុយទៅវិញ​បែ​ជា​យក​លេស​ថា ​កើត​រោគ​ចិត្ត​។​ ប៉ុន្តែ​រហូតមកទល់​ពេលនេះ ​មិនទាន់មាន​ប្រតិក​ម្មណា​មួយ​ពី​អ្នកនាង សឿ សុធា​រ៉ា ទេ​ ខណ​:​កម្ពុ​ជាថ្មី​ក៏​មិនទាន់​អាចទាក់ទង​ដើម្បី​ស្វែងរក​ការ​បកស្រាយ​ពី​អ្នកនាង​សឿ សុធា​រ៉ា បានដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម