ជីវិតកម្សាន្ដ
ប្រឡូកសិល្បៈជាង ៤០ឆ្នាំ ពេលនេះ Mr. Bean សល់លុយប៉ុន្មានក្នុងដៃ?
រាប់ចាប់ពីឈានជើងចូលវិស័យសិល្បៈដំបូង មកទល់នឹងពេលបច្ចុប្បន្ន តារាកំប្លែងល្បីឈ្មោះ Mr. Bean ចំណាយពេលទៅលើអាជីពមួយនេះជាង ៤០ឆ្នាំមកហើយ ខណៈទ្រព្យសម្បត្តិដែលរកបាន និងសល់ក្នុងដៃ គិតត្រឹមឆ្នាំ ២០២១ ត្រូវគេប៉ាន់ប្រមាណថាមានចំនួន ១៥០លានដុល្លារអាមេរិក។

ចំនួនទឹកប្រាក់ប៉ុនណេះ បានធ្វើឱ្យតារាកំប្លែងរូបនេះ ត្រូវបានគេចាត់ទុកជាតារាកំប្លែងមានបំផុតនៅក្នុងលោក។ នេះបើតាមការចុះផ្សាយដោយ IMDb។
ក្រៅពីនោះ លោក Rowan Atkinson ឬ Mr. Bean ក៏មានផលិតកម្មផ្ទាល់ខ្លួនមួយផងដែរ ឈ្មោះ Hindmeck ដែលសារព័ត៌មាននានាទម្លាយថា វាជាប្រភពចំណូលរាប់លាន បន្ថែមពីលើកម្រៃបានមកពីសិល្បៈ។

មិនត្រឹមតែប៉ុណ្ណោះ ការកើនឡើងទ្រព្យសម្បត្តិរបស់តារាសញ្ជាតិអង់គ្លេសរូបនេះជាបន្តបន្ទាប់ ដោយសារលោកទទួលបានប្រាក់បន្ថែមពីលើកម្មវិធីទូរទស្សន៍ Mr. Bean ក្រោយកម្មវិធីនេះផ្ទុះការគាំទ្រ និងបានផលិតជាស៊េរីភាគចំនួន ១៥វគ្គ។
យោងតាមរបាយការណ៍របស់ The Richest បានឱ្យដឹងថា ស៊េរីវីដេអូដ៏ពេញនិយមមួយនេះ ត្រូវបានជ្រើសរើសបញ្ចាំងនៅលើយន្តហោះ តាមបណ្ដាក្រុមហ៊ុនអាកាសចរណ៍នានា ហើយវាបានលក់សិទ្ធិឱ្យទៅប្រទេសចំនួន ៩៤ នៅទូទាំងពិភពលោក ខណៈ Mr. Bean រកចំណូលបានពីការលក់សិទ្ធិនេះ ជាង ១២លានដុល្លារអាមេរិក។

ចំណែកទ្រព្យសម្បត្តិផ្សេងទៀតរបស់បុរសវ័យ ៦៦ឆ្នាំរូបនេះ គឺលោកជាម្ចាស់ឡានទំទើប តម្លៃជាង ២២ម៉ឺនដុល្លារ និងមានវីឡាស្កឹមស្កៃ តម្លៃជាង ៣.៩លានដុល្លារអាមេរិកថែមទៀតផង។
ក្រោយលេចមុខសម្ដែងតួ Mr. Bean លោក Rowan Atkinson ត្រូវបានមនុស្សរាប់លានស្រឡាញ់គាំទ្រ និងដាក់រហ័ស្សនាមថា អធិរាជកំប្លែង។ រហូតដល់ពេលនេះ លោកមិនត្រឹមតែជាតារាកំប្លែងនោះទេ លោកក៏ជាតារាសម្ដែង និងជាអ្នកសរសេរអត្ថបទភាពយន្តឆ្នើមម្នាក់ផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ បងថ្លៃ Travis Scott រងការរិះគន់យ៉ាងចាស់ដៃ ក្រោយទម្លាយរូបស៊ិចស៊ី មិនខ្វល់សោកនាដកម្មរត់ជាន់គ្នា
ចុចអាន៖ កម្រមានអ្នកដឹង ជីវិតស្នេហា Mr Bean ជាមួយអតីតប្រពន្ធ និងមិត្តស្រីវ័យក្មេងជាង ៣០ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


