ជីវិតកម្សាន្ដ
ដើម្បីសម្ដែងឱ្យចូលតួពិតៗ Lady Gaga ប្រើពេលច្រើនយ៉ាងនេះ ក្នុងខ្សែភាពយន្ត House Of Gucci
តារាចម្រៀង Lady Gaga ថ្លែងក្នុងពិធីសម្ភោធខ្សែភាពយន្ត នៅឯទីក្រុងឡុងដ៏ថា នាងចំណាយពេលរាប់ខែ ដើម្បីសម្ដែងជាតួអង្គភរិយានៃវង្សត្រកូល Gucci ក្នុងរឿងក្ដីសោកនាដកម្ម House Of Gucci។
ខ្សែភាពយន្តដកស្រង់ពីជីវិតពិត រឿង House Of Gucci ជាខ្សែភាពយន្តនិយាយអំពីការធ្វើឃាតលើអ្នកបន្តវេននៃប្រេន Guuci ក្នុងប្រទេសអ៊ីតាលី អំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ ។ វាជាការរៀបរាប់ឡើងវិញអំពីករណីឃាតកម្មដ៏ល្បីបំផុតក្នុងឧស្សាហកម្មម៉ូដ ដែលត្រូវបានយកមកផលិតជាខ្សែភាពយន្តចំនួន ២ម៉ោង ៤៤នាទី។
តារាចម្រៀង Gaga ដើរតួជានាង Patrizia Reggiani ដែលបានរៀបការជាមួយលោក Maurizio Gucci នៃត្រកូល Gucci ក្នុងឆ្នាំ ១៩៧២ ប៉ុន្តែពួកគេបានលែងលះគ្នានៅឆ្នាំ ១៩៩៤ ។
មួយឆ្នាំបន្ទាប់ លោក Maurizio ត្រូវបានជនមិនស្គាល់មុខ លបបាញ់សម្លាប់នៅខាងក្រៅការិយាល័យរបស់គាត់។ ក្រោយមកអតីតភរិយាជនរងគ្រោះគឺនាង Reggiani ត្រូវតុលាការកាត់ទោសឱ្យជាប់គុក ១៨ឆ្នាំ ពីបទឃាតកម្មគិតទុកជាមុន និងត្រូវបានដោះលែងនៅឆ្នាំ ២០១៦។
ដោយឡែក Lady Gaga ដែលជាតួសម្ដែងតំណាងលោកស្រី Patrizia Reggiani និយាយថា រឿងនេះ ជារឿងដែលនាងចំណាយពេលច្រើនបំផុតទាំងលើការអានស្គ្រីប និងដើរតួរយ៉ាងហោច ៩-១៨ខែដែរ ក្នុងការដាក់អារម្មណ៍ឱ្យចូលសាច់រឿង និងសម្ដែងឱ្យសមទៅនឹងចរិតលក្ខណៈរបស់តួអង្គ។
មិនចម្លែកនោះទេដែលតារាស្រីវ័យ ៣៥ឆ្នាំរូបនេះ ប្រើពេលច្រើនម្ល៉ឹងៗក្នុងការសម្ដែង ដើម្បីឱ្យសាច់រឿងល្អមើល ព្រោះកន្លងមក ខ្សែភាពយន្តរឿង A Star Is Born ដែលនាងសម្ដែង ធ្លាប់ទទួលបានពានរង្វាន់អូស្ការ លើបទចម្រៀងដើមល្អបំផុត ហើយ Lady Gaga ក៏ត្រូវបានតែងតាំងជាតារាសម្តែងឆ្នើមផងដែរ។
គួរបញ្ជាក់ថា ខ្សែភាពយន្ត House Of Gucci នឹងចាប់បញ្ចាំង នៅចុងខែវិច្ឆិកានេះហើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ បងថ្លៃ Travis Scott រងការរិះគន់យ៉ាងចាស់ដៃ ក្រោយទម្លាយរូបស៊ិចស៊ី មិនខ្វល់សោកនាដកម្មរត់ជាន់គ្នា
ចុចអាន៖ ប្រឡូកសិល្បៈជាង ៤០ឆ្នាំ ពេលនេះ Mr. Bean សល់លុយប៉ុន្មានក្នុងដៃ?

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២២ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី