ព័ត៌មានអន្ដរជាតិ
ប៉ូលិសប្រេស៊ីល រារាំងផែនការបំផ្ទុះគ្រាប់បែកក្នុងការប្រគំតន្ត្រីរបស់ Lady Gaga ដែលមានមនុស្សចូលរួមជាង ២លាននាក់
ប៉ូលិសប្រេស៊ីលអះអាងថា ខ្លួនបានរារាំងផែនការបំផ្ទុះគ្រាប់បែក ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីរបស់តារាចម្រៀង Lady Gaga កាលពីថ្ងៃសៅរ៍ទី៣ខែឧសភាឆ្នាំ២០២៥ នៅឆ្នេរ Copacabana ក្នុងទីក្រុង Rio de Janeiro ដែលមានការចូលរួមពីសំណាក់មនុស្សជាង២លាននាក់។

តាមការចុះផ្សាយរបស់ BBC, ប៉ូលិសបានបញ្ជាក់ពីការចាប់ខ្លួនមេក្លោងនៃផែនការវាយប្រហារនេះ ពីបទកាន់កាប់អាវុធខុសច្បាប់នៅរដ្ឋភាគខាងត្បូង Rio Grande do Sul ហើយប្រតិបត្តិការរបស់ប៉ូលិស បានរកឃើញថា ក្រុមឧក្រិដ្ឋជននេះតែងនិយាយញុះញង់ឲ្យមានការស្អប់ខ្ពើមជាពិសេសលើកុមារ មនុស្សពេញវ័យ និងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។
ក្រោយរារាំងផែនការបាន ប៉ូលិសប្រេស៊ីល ក៏បន្តស៊ើបអង្កេតហើយចេញដីកាឆែកឆេរ Rio de Janeiro, Mato Grosso, Rio Grande do Sul និង Sao Paulo ដើម្បីតាមរកអ្នកជាប់ពាក់ព័ន្ធបន្ថែមទៀត។

ជុំវិញរឿងនេះដែរ ក្រុមការងាររបស់ Lady Gaga អះអាងថា ពួកគេទើបដឹងពីព័ត៌មាននេះក្រោយចប់ការប្រគំតន្ត្រីប៉ុណ្ណោះ ហើយដឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមទៀត។
អ្នកនាំពាក្យរបស់ Lady Gaga និយាយថា «តាំងពីមុនពេលរហូតដល់ការសម្តែង ពួកគេគ្មានដឹងពីបញ្ហាសន្តិសុខអ្វីទេ ហើយប៉ូលិសឬអាជ្ញាធរ ក៏មិនទាន់ទងទៅ Lady Gaga ពាក់ព័ន្ធហានិភ័យអ្វីដែរ»។

យ៉ាងណាក្តី ជាវិធានការសន្តិសុខមុនការប្រគំតន្ត្រីចាប់ផ្តើម, ប៉ូលិស ៥ ០០០នាក់ត្រូវបានដាក់ពង្រាយ ហើយអ្នកចូលរួមត្រូវឆ្លងកាត់ឧបករណ៍ស្កេនអាវុធនិងគ្រឿងដែក ចំណែកដ្រូននិងកាមេរ៉ាចាប់ផ្ទៃមុខ ក៏ត្រូវប្រើផងដែរ។
សូមបញ្ជាក់ថា ការប្រគំតន្ត្រីនេះ ត្រូវរ៉ាប់រងចំណាយដោយទីក្រុង Rio ផ្ទាល់ ដើម្បីស្តារសេដ្ឋកិច្ចរបស់ទីក្រុងឡើងវិញ ជាមួយការរំពឹងទុកថា វាអាចទាញប្រាក់ចំណូលបាន១០០លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


