ជីវិតកម្សាន្ដ
ឈុតតំណាងជាតិ បវរកញ្ញាចក្រវាល ថៃ មានអត្ថន័យបែបនេះ
កាលពីម្សិលមិញនេះ ខាងស្ថាប័នបវរកញ្ញាចក្រវាលថៃ បានបញ្ចេញឈុតតំណាងជាតិ ដែលត្រូវស្លៀកដោយបវរកញ្ញា Anchile Scott-Kemis សម្រាប់ចូលរួមប្រកួតកម្មវិធីបវរកញ្ញាចក្រវាល ២០២១ ក្នុងវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី១៣ ខែធ្នូ ខាងមុខ។

ឈុតតំណាងជាតិ បវរកញ្ញាចក្រវាល ឆ្នាំនេះ ត្រូវបានស្ថាប័នថៃឱ្យឈ្មោះថា «នារីដែកថែប» (Women of Steel) ឬភាសាថៃហៅថា «នាងខាត់» ដែលវាត្រៀមយកទៅប្រកួតក្នុងកម្មវិធីប្រឡងបវរកញ្ឯកញាចក្រវាលលើកទី ៧០ នៅទីក្រុង Ellath ប្រទេសអ៊ីស្រាអែល ខណៈថៃរំពឹងថា ឈុតនេះអាចយកឈ្នះចិត្តគណកម្មការផងដែរ។

ឈុត «នាងខាត់» ជាឈុតសហសម័យ ដែលរចនាបញ្ចូលគ្នារវាងវប្បធម៌បុរាណ ពាក់ព័ន្ធនឹងក្បាច់គុន និងនិមិត្តសញ្ញានៃទង់ជាតិ។ ឈុតនេះ បរិយាយពីក្បាច់គុនប្រដាល់ខ្សែពួរ ដែលជាគុនបុរាណមួយរបស់ប្រទេស និងបង្ហាញផងដែរ ពីការតស៊ូរបស់បុព្វបុរសថៃ តាមរយៈអ្នកប្រយុទ្ធវ័យក្មេង។

ក្រោយបញ្ចេញឈុត «នាងខាត់» ជាសាធារណៈ មហាជនថៃផ្ទុះការគាំទ្រយ៉ាងផុសផុល និងសង្ឃឹមយ៉ាងមុតមាំលើ បវរកញ្ញារបស់ខ្លួន កញ្ញា Anchile Scott-Kemis ថាអាចនឹងអាចដណ្ដើមបានការគ្រងមកុដជូនជាតិជាលើកទី៣ ខណៈប្រទេសនេះធ្លាប់ក្លាយជាម្ចាស់ជយលាភី ២ដងរួចមក៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ Miss Grand International ឲ្យនិមយមន័យ ៤ នេះ លើឈុតតំណាងជាតិ ទើបក្លាយជា Best ” National Costume ” បាន
ចុចអាន៖ ម៉ារីម៉ា ក្លាយជាគណៈកម្មការ ក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាល ឆ្នាំ២០២១

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?