Connect with us

ជីវិតកម្សាន្ដ

ម៉ារីម៉ា ​ក្លាយជាគណៈកម្មការ ក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាល ឆ្នាំ២០២១

បានផុស

នៅ

តារាសម្តែងស្រីជួរមុខ របស់ហ្វីលីពីន អ្នកនាង ម៉ារីម៉ា ​(Marian Rivera) ត្រូវបានជ្រើសរើសជាគណៈកម្មការ នៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាល ឆ្នាំ២០២១ ដែលកំពុងប្រព្រឹត្តឡើង នៅក្នុងទីក្រុង Eilat ប្រទេសអ៊ីស្រាអែល។

Marian Rivera laughs off pregnancy rumours involving husband
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រឡងប្រជែងរាជិនីកំពូលសម្រស់ បវរកញ្ញាចក្រវាលលើកទី ៧០ នឹងប្រារព្ធវគ្គផ្តាច់ព្រ័ត្ររបស់ខ្លួន នៅអ៊ីស្រាអែល នៅថ្ងៃទី ១២ ខែធ្នូ ខាងមុខ ខណៈ ម៉ារីម៉ា គឺជាគណៈកម្មការវិនិច្ឆ័យមួយរូបផងដែរ។ តារាស្រីរូបនេះ មានឱកាសឡើងលើឆាកអន្តរជាតិ ព្រោះតែនាងជាទូតសុឆន្ទៈនៃអង្គការមិនរកប្រាក់ចំណេញ Smile Train និងជាតារាដែលជាប់ឈ្មោះជាស្ត្រីមានមុខមាត់ស្រស់ស្អាតបំផុតប្រចាំប្រទេសហ្វីលីពីន។

Was Marian Rivera Chosen To Be A Judge For Miss Universe 2021?

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលតារាហ្វីលីពីន ក្លាយជាចៅក្រមក្នុងកម្មវិធីប្រកួតលំដាប់អន្តរជាតិមួយនេះ ខណៈបវរកញ្ញាចក្រវាលឆ្នាំ ២០១៥ នាង Pia Wurtzbach ធ្លាប់បានជ្រើសរើសជាចៅក្រម កាលពីឆ្នាំ ២០១៧ ហើយតារាស្រី Lea Salonga ក៏ធ្លាប់ក្រុមចៅក្រមក្នុងកម្មវិធីបវរកញ្ញាចក្រវាល ២០១១ ផងដែរ៕

No photo description available.

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Mai Davika ស្លៀក​រ៉ូប​បញ្ចេញ​ក្បាល​ពោះ​សិច​ស៊ី ​រហូតដល់ហ្វេនលាន់មាត់ថាបែបនេះ

ចុចអាន៖ “Squid Game” របស់ MrBeast ធ្វើឲ្យអ្នកគាំទ្រ និងអ្នករិះគន់ ជជែកគ្នាបែកផ្សែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម