ជីវិតកម្សាន្ដ
មន្ទីរបរិស្ថានខេត្តកំពតបង្កើតកម្មវិធីដាំកូនឈើនិងទីក្រុងស្អាតនៅវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត
ក្នុងគោលបំណងដើម្បីរួមគ្នាធ្វើកិច្ចការងារសង្គមនិងផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវការអភិរក្សបរិស្ថានធម្មជាតិនាវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត ស្ថិតក្នុងក្រុងបូកគោមន្ទីរបរិស្ថានខេត្តកំពត បានបង្កើតកម្មវិធីដាំកូនឈើនិងទីក្រុងស្អាត។

ពិធីនេះបានធ្វើឡើងកាលពីថ្មីៗនេះក្រោមវត្តមានលោកជំទាវ ងិន ផលរ័ត្ន អភិបាលក្រុងបូកគោនិងដោយមានការចូលរួមឧបត្ថម្ភនិងគាំទ្រពីសមាគមធនាគារនៃកម្ពុជាព្រមទាំងសមាជិកជាច្រើនទៀត។ នៅក្នុងកម្មវិធីនេះផងដែរក៏មានការចែកសម្ភារៈសិក្សាដូចជា,កាតាបនិងសៀវភៅជូនដល់សិស្សានុសិស្សប្រមាណជាង២០០នាក់ផងដែរ។

លោកជំទាវ ងិន ផលរ័ត្ន បានមានប្រសាសន៍ថា សកម្មភាពបរិស្ថានគឺជាសកម្មភាពសង្គមមួយដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ជាទីបំផុត ដូចដែលក្នុងថ្ងៃនេះយើងសង្កេតឃើញថាយើងបានធ្វើសកម្មភាពមួយដ៏អស្ចារ្យដែលបណ្តុះគំនិតប្អូនសិស្សានុសិស្ស រួមចំណែកយកចិត្តទុកដាក់លើបញ្ហាបរិស្ថានក៏ដូចជាការចូលរួមការពារប្រព័ន្ធអេកូ ឡូស៊ី ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងសកម្មភាពការពារបរិស្ថាន អភិរក្សធនធានធម្មជាតិ តាមរយៈសកម្មភាពផ្សេងៗដែលនឹងប្រែក្លាយក្រុងបូកគោ ខេត្តកំពត ជាតំបន់បៃតងនិងជាគោលដៅទេសចរណ៍ធម្មជាតិ។

លោកជំទាវថ្លែងទៀតថា សកម្មភាពនេះពិតជាសំខាន់ដែលមនុស្សគ្រប់គ្នាត្រូវយកចិត្តទុកដាក់បំពេញកាតព្វកិច្ចជាពលរដ្ឋល្អក្នុងការចូលរួមដាំដុះដើម្បីប្រែក្លាយតំបន់ដែលស្រអាប់ ក្តៅ ទៅជាតំបន់បៃតង ដែលមនុស្សគ្រប់គ្នាប៉ងប្រាថ្នា។ ដូចដែលថ្ងៃ នេះយើងបានមើលឃើញថាសកម្មភាពរបស់សមា គមធនាគារនិងសមាជិកដែលបានចូលរួមយ៉ាងស ស្រាក់សស្រាំក្នុងការធ្វើឲ្យសកម្មភាពនេះដែលអាចនិយាយបានថាជាសកម្មភាពដែលគ្រប់គ្នាចងចាំ និងបន្តនៅឆ្នាំក្រោយបន្ថែមទៀត៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


