ជីវិតកម្សាន្ដ
ទម្រង់សិល្បៈបូរាណជាច្រើនមុខ ត្រៀមបង្ហាញខ្លួនក្នុងពិធី បុណ្យភូមិសៀមរាប
ថ្ងៃ ៣១ ខែធ្នូ ឆ្នាំ ២០២១ បុណ្យភូមិសៀមរាបចាប់ផ្ដើមហើយ ក្រៅពីការរាំលេងសប្បាយជាមួយ កំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ជាង១០០បទ ពុកម៉ែបងប្អូនអាចទស្សនាទម្រង់សិល្បៈបូរាណជាច្រើនមុខ ព្រមទាំងភ្លក់មុខម្ហូបអ្នកខេត្តសៀមរាបទាំង ១២ ស្រុក ដោយឥតគិតថ្លៃថែមទៀតផង។
បច្ចុប្បន្នក្រុមការងារកំពុងតែសម្រុករៀបចំឆាករៀបចំ ទម្រង់សិល្បៈបូរាណជាច្រើនមុខ ដើម្បីទទួលស្វាគមន៍ពុកម៉ែបងប្អូនដែលអញ្ជើញមកទស្សនាពិធី”បុណ្យភូមិសៀមរាប”។ តាមការបញ្ជាក់ពីលោក អាចារ្យធំអ្នកទទួលបន្ទុកផ្នែករៀបចំ ទម្រង់សិល្បៈបូរាណខ្មែរនៃពិធីបុណ្យនោះ បានឲ្យដឹងថា លោកបានរៀបចំជា៨ទម្រង់ ក្នុងនោះមាន ១/ស្លៀកពាក់បុរាណ សម័យលង្វែក សម័យអង្គរ។ ២/ការបង្ហាញ សត្រាវុធបុរាណខ្មែរ។ ៣/ការបង្ហាញ ចម្លាក់ស្បែកធំ។ ៤/សាក់យ័ន្តបុរាណខ្មែរ។ ៥/ការបង្ហាញ ធ្នូ ខ្មែរ។ ៦/ឆៃយ៉ាំ។៧/ស្គរដៃ។ ៨/របាំបុរាណ។
តាមការវាយតម្លៃក្រៅផ្លូវការ បុណ្យភូមិសៀមរាប និងមានមនុស្សមកទស្សនាច្រើនម៉ឺននាក់ ព្រោះម្នាក់ៗចង់ឃើញ ការឡើងច្រៀងជាលើកដំបូង របស់កំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ត្បិតអីតារាចម្រៀងស្រីរូបនេះ មិនធ្លាប់ឡើងឆាកតន្ត្រីឡើយ។ ជាងនេះទៅទៀត ពុកម៉ែបងប្អូន ក៏ចង់ដឹងចង់ទិញ ពីការប្រម៉ូសិន ដីឡូត៍និងផ្ទះអាជីវកម្ម ផ្ទះលំហែ ក្នុងគម្រោង ឡូតិ៍រីសត របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលក្រុមហ៊ុនប្រកាសបើកលក់នៅថ្ងៃនោះផងដែរ។
ងាកមកមើល គម្រោង ឡូតិ៍រីសត គម្រោង ឡូតិ៍រីសត របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ខេត្តសៀមរាបវិញ អ្នកឧកញ៉ា បានវិនិយោគលើតំបន់មានសក្ដានុពលខ្លាំងជាច្រើនរយហិតា ក្នុងនោះមានទេសភាពភ្នំហ៊ុមព័ទ្ធជុំវិញ រីសត ដីជាប់មាត់ស្ទឹងសងខាងហ៊ុមព័ទ្ធ តំបន់ជាច្រើនជុំវិញ។
ដីឡូតិ៍មានតម្លៃចាប់ពី៩ ៥០ ដុល្លារឡើងទៅ ដោយបង់រំលោះត្រឹមតែ ៣០ ដុល្លារក្នុង១ខែ។ ដីមានទំហ៊ុ 5m x 20m, 20m x 30mនៅជាប់មាត់ស្ទឹង។ លើសពីនោះទៅទៀត គម្រោងរបស់អ្នកឧកញ៉ា ក៏មានលក់ផ្ទះលំហែ ជាប្រភេទវីឡា វិស្សមកាលដែលមានទំហ៊ុដី 20 x30 តម្លៃត្រឹមតែ 68000$ ប៉ុណ្ណោះ ។
ដូចដែលបានជម្រាបជូនខាងលើសូមបងប្អូនបំភ្លេចទី ៣១ ខែធ្នូ ឆ្នាំ ២០២១នេះ កម្មវិធីចាប់ពីម៉ោង 11:00ព្រឹក ដល់ម៉ោង 6:00 ល្ងាចលើទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋានឡេងណាវ៉ាត្រា ស្រុកបន្ទាយស្រី។ កម្មវិធីក៏មានការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ផងដែរ៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង