ជីវិតកម្សាន្ដ
បទ«CALL ME PAPA» ផ្ទុះខ្លាំងលើ TikTok អ្នក View 1.1B(1100 លាន)ដង ជុំវិញពិភពលោក និងមានអ្នកធ្វើត្រាប់តាមជាង 1.2 លាន Videos
ផ្ទុះខ្លាំងមែនទែនទប់មិនជាប់ឡើយ បទចម្រៀង «CALL ME PAPA» របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យទាំងក្នុងស្រុកស្ទើរគ្រប់កន្លែងឮតែបាញ់ស្នេហ៍, ខ្លាដេកថាខ្លាចេតរយអង្គរក្ស៤នាក់នៅពីក្រោយ វូរូវូ ចំណែកលើឆាកអន្តរជាតិល្បីជាង២៥ប្រទេស។ CALL ME PAPA នៅលើបណ្តាញសង្គមកំពុងផ្ទុះខ្លាំង ពិសេសនៅលើ TikTok តែម្តងមានអ្នកចូកស្ដាប់រហូតដល់ ១១០០លានដង (View 1.1B) ជុំវិញពិភពលោក និងមានអ្នកលេងតាម 1.2លាន Videos គិតត្រឹមថ្ងៃទី១៦ ខែ១២ ឆ្នាំ២០២៣។

បច្ចុប្បន្ននេះ ដូចប្រិយមិត្តបានដឹងហើយ មិនថាអ្នកលក់អនឡាញ តារាអនឡាញ និងយុវវ័យជាច្រើនម្នាក់ៗបានយកបទចម្រៀងដ៏ល្បីរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត « CALL ME PAPA» ទៅកាត់តបញ្ចូលភាពតាមការចូលចិត្តបង្ហោះពេញបណ្តាញសង្គម ហ្វេសប៊ុក និង Tiktok YouTube ព្រមទាំងមានការច្រៀង និងរាំលេងកម្សាន្តជាច្រើនកុះករ មិននឹកស្មានដល់។ ជាមួយគ្នានេះក៏មានអ្នកលេង TikTok ដ៏ល្បីល្បាញនៅឥណ្ឌូណេស៊ីដែលមានអ្នក Follow ដល់១១.៥ លាននាក់ ព្រមទាំងតារាល្បីៗជាច្រើនទៀត។

ចំនួនអ្នកលេងដ៏ច្រើនលើសលប់នេះហើយបានរុញឲ្យបទ «CALL ME PAPA» មានអ្នកទស្សនារហូតដល់ ១១០០លានដង (View 1.1B) ជុំវិញពិភពលោក និងមានអ្នកលេងតាម 1.2លាន Videos ឯណោះ។

ផលិតកម្ម Galaxy Navatra ប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ បានបញ្ចេញ Trailer MV បទចម្រៀង« Call Me PaPa » ដោយគ្រាន់តែ Video Teaser ធ្វើឲ្យមានការចាប់អារម្មណ៍ ហើយអន្ទះសាចង់ទស្សនា Full MV នេះជាខ្លាំងតាមរយៈខាំមិន Comments ច្រើនជាង 5k និង Share ចែករំលែកតៗគ្នារាប់សិប share ទៀតផង។

ផ្អែកតាមប្រភពគួរឲ្យទុកចិត្ត បានទម្លាយឲ្យដឹងថា បទចម្រៀង១នេះ ម្ចាស់បទចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ជាអ្នកដឹកនាំផលិតដោយខ្លួនឯងតែម្ដង ដោយការផលិតនោះ មានការសម្រិតសម្រាំងជាខ្លាំង។ រថយន្តស៊េរីទំនើបៗ ជាច្រើនគ្រឿង ត្រូវបានយកមកថតសម្ដែងក្នុងMV នេះ។

ប្រភពដដែល បានទម្លាយឲ្យដឹងទៀតថា ផលិតកម្ម Galaxy Navatra នឹងបញ្ចេញ Call Me PAPA OFFICIAL MV នៅលើ Channel CAM-POP Galaxy Navatra ឆាប់ៗ ខាងមុខនេះ៕
សូមទស្សនា និងស្តាប់កម្សាន្ត Trailer MV ទាំងអស់គ្នា ៖


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


