ជីវិតកម្សាន្ដ
នៅពីក្រោយភាពស្រស់ស្អាតរបស់អាងទឹកកំពីងពួយ បានបង្កប់ភាពឈឺចាប់របស់ប្រជាជនខ្មែរ
បច្ចុប្បន្នអាងកំពីងពួយជាទីកន្លែងពេញនិយមរបស់ភ្ញៀវទេសចរ ទៅទស្សនាកម្សាន្តលេងទឹកបណ្តែតអារម្មណ៍ គយគន់ទេសភាពព្រៃភ្នំ ដែលហ៊ុំព័ទ្ធជុំវិញ ប៉ុន្តែអាងទឹកមួយនេះ បានបង្កប់ភាពឈឺចាប់ និងជីវិតរបស់ប្រជាជនខ្មែរជាច្រើននាក់។

លោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្ត បានឲ្យដឹងថា អាងកំពីងពួយគឺជារមណីដ្ឋានទេសចរណ៍កែច្នៃប្រវត្តិសាស្ត្រ១ ស្ថិតនៅប៉ែកខាងលិចនៃទីរួមខេត្តបាត់ដំបង ដែលបានកសាងឡើង ក្នុងសម័យប៉ុលពត ដោយកម្លាំងមនុស្សសុទ្ធសាធ ដែលមានបណ្តោយ ៦,០០០ ម៉ែត្រ និងទទឹង ១៩០០ ម៉ែត្រ អាចផ្ទុកទឹកបាន ១១០,០០០,០០០ ម៣(មួយរយដប់លានម៉ែត្រគូប) នៅរដូវវស្សាដែលជាប្រភពទឹកសម្រាប់វិស័យកសិកម្មហើយកំពីងពួយ គឺជាឈ្មោះរុក្ខជាតិទឹកម្យ៉ាង ដែលអាចយកទៅទទួលទានបាន។


លោកបន្តថា អាងកំពីងពួយដែលក្លាយជារមណីយដ្ឋានក្នុងពេលនេះ វាជាឆាកសោកនាដកម្មដ៏ធំមួយនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលត្រូវបានសាងសង់ឡើងដោយប្រជាជនខ្មែររាប់ម៉ឺននាក់បានកើតជាទំនប់ដ៏ធំស្កឹមស្កៃនេះ គឺប្រើកម្លាំងមនុស្សសុទ្ធសាធធ្វើឡើងដោយប្រើចបកាប់ និងរែកហើយស្ថាបនិកទាំងនោះភាគច្រើន បានបាត់បង់ជីវិតអស់ទៅហើយដែរ។

លោក ហម អរុណ បានឲ្យដឹងទៀតថា ផ្ទៃបឹងមានសភាពធំល្វឹងល្វើយជុំវិញព័ទ្ធទៅដោយភ្នំ ដែលអំណោយផលយ៉ាងប្រសើរដល់អ្នកទេសចរជិះទូកស្ទួចត្រី និងមុជទឹកកម្សាន្ត។ លើសពីនេះអ្នកទេសចរអាចសម្រាកពិសាអាហារ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ ដោយមានទ្វារទឹកដ៏ធំពីរកន្លែងមានទឹកហូរគ្រប់រដូវកាលបានបម្រើដល់វិស័យកសិកម្មរបស់ប្រជាកសិករ។

លោកប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្ត ក៏បានបន្តថា អាង ១ នេះ ជាប្រភេទប្រវត្តិសាស្ត្រកែច្នៃ ដែលមានទីតាំងឋិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ចម្ងាយ ៣៦ គ.មពីទីរួមខេត្តបាត់ដំបង ហើយបច្ចុប្បន្នរមណីយដ្ឋានអាងកំពីងពួយនេះ មានសក្តានុពលដូចជា៖ ទំនប់ប្រវត្តិសាស្ត្រ, ទេសភាពអាង, កន្លែងលេងទឹក, ចម្ការឈូក និងគយគន់ទេសភាពជុំវិញអាងជាដើម៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


