ជីវិតកម្សាន្ដ
ឌួង ហ្សូរីដា លះបង់វត្ថុមានតម្លៃរបស់ខ្លួន ដើម្បីចម្រៀងប្រវត្តិសាស្ត្រមួយបទនេះ
តារាសម្តែងកញ្ញា ឌួង ហ្សូរីដា បានបញ្ជាក់ឲ្យដឹងថា ដើម្បីចូលរួមសម្តែងនៅក្នុងចម្រៀងប្រវត្តិសាស្ត្រមួយបទរបស់ខ្មែរ នាងបានស្ម័គ្រចិត្តលះបង់នូវវត្ថុដ៏មានតម្លៃរបស់ខ្លួន ដោយពុំមានការស្តាយ ក្រោយឡើយ។
វត្ថុមានតម្លៃដែលត្រូវបានតារាស្រីរូបស្រស់ ឌួង ហ្សូរីដា ហ៊ានលះបង់នោះ គឺការកាត់សក់របស់នាងដែលខំថែរក្សាមកអស់រយ:ពេលប្រមាណជាង ២០ ឆ្នាំ ទៅហើយ។ កញ្ញា ឌួង ហ្សូរីដា បានរៀបរាប់ថាអរគុណសន្តិភាព ដែលផ្តល់ឱកាសអោយខ្ញុំអាចតបស្នងក្នុងការងារប្រវត្តិសាស្ត្រទុកជាស្នាដៃសម្រាប់ក្មេងជំនាន់ក្រោយ។
ឌួង ហ្សូរីដា បានអះអាងថា ខ្ញុំបានលះបង់វត្ថុមានតម្លៃនៃខ្លួនរបស់ខ្ញុំផ្ទាល់គឺ(សក់)ដែលខ្ញុំស្រឡាញ់បំផុត ដើម្បីបទចម្រៀងប្រវត្តិសាស្ត្រមួយនេះ(ជីវិតក្មេងវត្ត)ដែលជាស្នាដៃនិពន្ធ និងជារឿងជីវិតពិតដ៏កម្សត់របស់សម្តេចពុកតេជោ។ នាងថារយៈពេល ២៣ ឆ្នាំ ដែលខ្ញុំទុកសក់វែងត្រឹមចង្កេះរហូតតាំងពីសម័យរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ ថ្នាក់ទី១២ ហើយក៏មិនធ្លាប់កាត់សក់រហូតដល់ចូលធ្វើការ និង ប្រឡូកក្នុងវិស័យសិល្បៈ។
កញ្ញា ឌួង ហ្សូរីដា សង្កត់ធ្ងន់ទៀតថា ប៉ុន្តែថ្ងៃនេះត្រូវកាត់សក់ឲ្យខ្លី ដើម្បីទទួលការសម្តែងជាតួម្តាយរបស់ថ្នាក់ដឹកនាំកំពូល។ ជាការទទួលយកមិនមែនបង្ខំ ប៉ុន្តែជាមោទកភាពក្នុងការចូលរួមសម្រាប់បទចម្រៀងប្រវត្តិសាស្ត្រមួយនេះ។ អរគុណលោកពូ ហ្វៃ សំអាងនិងអ្នកនាង ចន ច័ន្ទលក្ខិណា សម្រាប់ការផ្តល់ឱកាសក្នុងការសម្តែងតួអង្គដ៏សំខាន់នៃបទចម្រៀងប្រវត្តិសាស្ត្រមួយបទនេះ៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថ្ងៃពិសេសកូនប្រុសម្ដង ភរិយាសេដ្ឋី Ambani ពាក់គ្រឿងអលង្ការតម្លៃ ៦៦.៥ លានដុល្លារបង្អួតភ្នែកមហាជន