ជីវិតកម្សាន្ដ
ថតរឿងភាគលើកដំបូងចប់ភ្លាម Jisoo សមាជិក BLACKPINK ឈ្នះពានមួយភ្លែត
ទើបតែថតរឿងភាគលើកដំបូង Jisoo សមាជិកក្រុម BLACKPINK អាចដណ្ដើមបានពានរង្វាន់តារាសម្ដែងថ្មីល្អបំផុត (Best New Actress) ក្នុងកម្មវិធី DDU Awards លើកទី ២ នៅប្រទេសថៃ។

នៅថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េជាច្រើន បានចេញផ្សាយព័ត៌មានរបស់ Jisoo ដែលបានឈ្នះតំណែងជាតារាស្រីថ្មីឆ្នើម ក្រោយពីចូលរួមសម្ដែងភាពយន្តភាគលើកដំបូងក្នុងរឿង “Snowdrop” របស់ទូរទស្សន៍ JTBC នៅក្នុងកម្មវិធី «2nd DDU Awards»ឬ «Thailand Korean Drama Awards» ឆ្នាំ២០២២។

តារាចម្រៀង K-pop រូបនេះ បានទទួលពិន្ទុពីការបោះឆ្នោត ៣០% មកពីអ្នកគាំទ្រ និង ៧០% បានមកពីប្រជាប្រិយភាពរបស់ក្រុម ដែលពិន្ទុនេះបានធ្វើឱ្យនាងអាចគ្រងតំណែងជាតារាស្រីថ្មីឆ្នើម ប្រចាំឆ្នាំ។ ក្រោយពីប្រឡូកក្នុងវិស័យភាពយន្តលើកទី១ Jisoo ទទួលបានការសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពសម្ដែង ជាពិសេសនៅលើបណ្ដាញអ៊ីនធឺរណិតនានា ហ្វេនៗបានបង្ហោះដាក់ hashtags ចំណងជើងរឿង និងឈ្មោះរបស់នាងយ៉ាងច្រើនផងដែរ។

ទោះបីជារឿងនេះ កាលពីភាគដំបូងៗ មានបញ្ហាចម្រូងចម្រាសពីពលរដ្ឋកូរ៉េឱ្យឈប់ចាក់ផ្សាយក៏ដោយ ប៉ុន្តែ “Snowdrop” នៅតែមានសន្ទុះគាំទ្រពីបណ្ដាប្រិយមិត្តក្រៅប្រទេស និងបានរុញច្រានឱ្យតួឯកស្រី Jisoo កើនកេរ្តិ៍ឈ្មោះទ្វេឡើង រហូតអាចឈ្នះពាន ទាំងរឿងមិនទាន់បញ្ចាំងចប់ស្រួលបួល៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឆ្នាំ២០២២ Jennie សមាជិកក្រុម BLACKPINK ចង់ផ្ដោតលើរឿងនេះ
ចុចអាន៖ Thuy Tien ក្លាយជាបវរកញ្ញា MGI ដំបូង រកចំណូលបានច្រើនជាងគេឱ្យក្រុមហ៊ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


