ជីវិតកម្សាន្ដ
ផ្អើលអ្នកស្រុកអង្គរជ័យ ថ្ងៃសម្ពោធផ្សាបន្លែត្រីសាច់ ជុំ លីណូ ចំណាយទុនជាង២០ម៉ឺនដុល្លារ
ដូចការគ្រោងទុក ទីបំផុតតារាចម្រៀងលោក ជុំ លីណូ ដែលល្បីថាបោះទុនរាប់សែនដុល្លារបង្កើតផ្សាបន្លែត្រីសាច់និងទំនិញផ្សេងៗជាច្រើនទៀត ពេលនេះត្រូវបានបើកសម្ពោធដំណើរការជាផ្លូវការហើយ។

ពិធីសម្ពោធនេះ បានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ពោលគឺចំឱកាសថ្ងៃចូលឆ្នាំចិនតែម្តង។ ពិធីនោះ គឺមានការអញ្ជើញការរួមដ៏ខ្ពស់ខ្ពស់ពីលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ព្រមទាំងលោកអភិបាលស្រុកអង្គរជ័យ និងវត្តមានរបស់តារាចម្រៀង-កំប្លែងល្បីៗជាច្រើនរូបទៀតផងដែរ។

អ្វីដែលកាន់តែពិសេសទៀតនោះ នៅថ្ងៃសម្ពោធដំណើរការផ្សាខាងលើនេះដែរក៏មានការប្រគុំតន្ត្រីយ៉ាងសប្បាយរីករាយនិងអធិកអធមដោយមានការចូលរួមពីតារាចម្រៀងប្រុស-ស្រីល្បីៗដូចជា,លោកគ្រូ ណយ វ៉ាន់ណេត, លោក នៅ ស៊ីនឿន ,លោក យឿន សូត្រអនុស្សាវរីយ៍ , លោក អាន គុណកូឡា ,វីជេ ដាដា ,នាយ តាក់ ស៊ី ,នាយ ប្រុញ ,អ្នកនាង ភីម ,កញ្ញា លាង ចាន់ឡា និងតារាមួយចំនួនទៀត។

លោក ជុំ លីណូ បានបញ្ជាក់ប្រាប់ពីទំហំទឹកប្រាក់ដែលបានបោះទុនបើកដំណើរការផ្សានេះថាលោកបានចំណាយលុយក្នុងការរៀបចំផ្សាខាងលើនេះអស់ប្រមាណជាង២០ម៉ឺនដុល្លារ។ លោកបន្តថា សម្រាប់ភាគហ៊ុនបើកផ្សានេះឡើង គឺបានមកពីការចូលរួមគ្នារវាងលោក(ជុំ លីណូ) ឪពុកនិងម្តាយក្មេក ព្រមទាំងបងប្អូនគ្រួសារខាងប្រពន្ធ។

តារាចម្រៀងលោក ជុំ លីណូ បានបន្ថែមទៀតថា ចំពោះទីតាំងផ្សាបន្លែត្រីសាច់និងទំនិញផ្សេងៗនេះ គឺស្ថិតនៅភូមិខ្វាវ ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ពោលគឺនៅលើផ្លូវជាតិលេខ៣១តែម្តង៕
អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


