ជីវិតកម្សាន្ដ
ចូលរួមរំលែកទុក្ខ! ញ៉ែម សុគន្ធ ជួបទុក្ខធំបាត់បង់លោកឪពុកជាទីស្រលាញ់
នេះជាដំណឹងដ៏រន្ធត់ណាស់ ខណៈដែលតារាសម្តែងប្រុសលោក ញ៉ែម សុគន្ធ និងក្រុមគ្រួសារពេលនេះ កំពុងមានទុក្ខដ៏ក្រៀមក្រំ និងសោកសៅជាទីបំផុត ព្រោះលោកឪជាទីស្រលាញ់បានទទួលមរណភាពទាំងអាល័យ។

នៅលើគណនីហ្វេសប៊ុករបស់តារាប្រុសលោក ញ៉ែម សុគន្ធ នាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២នេះ គេឃើញលោកបានបង្ហោះភ្ជាប់រូបភាពកាន់ទុក្ខលោក ឪពុកជាទីស្រលាញ់ដោយលើកឡើងថា លោកប៉ា លោកទៅឆ្ងាយបានសុខហើយប៉ាលោកបានទៅឋានសុខផុតទុក្ខផុតភ័យ ហើយសូមប៉ាបានទៅកាន់សុគតិភពណាប៉ា។

ទោះបីយ៉ាងណាមិញតារាសម្តែងលោក ញ៉ែម សុគន្ធ មិនបានបញ្ជាក់ទេថា លោកឪពុករបស់លោកស្លាប់ដោយសារជំងឺអ្វីឡើយ។ តាមរយៈដំណឹងមរណទុក្ខនេះដែរ គេក៏ឃើញមានមិត្តភក្តិសិល្បៈ និងអ្នកគាំទ្រព្រមទាំងប្រើប្រាស់បណ្តាញសង្គមជាច្រើនបានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកសៅនេះជាមួយលោក និងក្រុមគ្រួសារគ្រប់គ្នា៕



អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ