ជីវិតកម្សាន្ដ
ស្ងាត់ៗ សៅ ឧត្តម ចុះកុងត្រានៅផលិតកម្មថ្មី រយៈពេល ៣ ឆ្នាំ
តារាចម្រៀងរូបសង្ហា និងជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី១ គឺលោក សៅ ឧត្តម បានលេចមុខនៅផលិតកម្មថ្មី B&P Enter tainment Production ខណៈបទបើកឆាកដំបូងរបស់លោកកំពុងទទួលបានការគាំទ្រពីមហាជន។

ជាក់ស្តែងបទដំបូងរបស់លោក សៅ ឧត្តម មានចំណងជើងថា”កំពង់ចាមអើយគេទៅចោលខ្ញុំហើយ”។ តាមរយៈការបង្ហាញខ្លួននៅទ្រនំថ្មីនេះ ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍លោក សៅ ឧត្តម ព្រោះកាលពីកន្លងទៅអ្នកគាំទ្របានដឹងថា លោកជាតារាដែលមានកុងត្រានៅថោន ប៉ុន្តែពេលនេះបុរសរូបសង្ហារបែរជាលេចមុខនៅផលិតកម្មថ្មីផ្សេងទៅវិញ។

ក្នុងជំនួបតាមទូរស័ព្ទជាមួយកម្ពុជាថ្មីលោក សៅ ឧត្តម បានឲ្យដឹងថា តាមពិតកុងត្រារបស់លោកនៅថោន គឺបានផុតជាយូរមកហើយ ក្រោយធ្វើការនៅទីនោះបានរយៈពេលជាង២ឆ្នាំ។ លោកបន្តថា ការចេញពីថោន គឺគ្មានបញ្ហានោះទេ គឺជាការចប់កុងត្រាហើយលោក និងថ្នាក់ដឹកនាំថោនរួមទាំងតារានៅទីនោះនៅបន្ដរាប់អានគ្នាដូចធម្មតា។


លោក សៅ ឧត្តម បាននិយាយទៀតថា ការចូលផលិតកម្មB&Pលោកបានចុះកុងត្រារយៈពេល ៣ ឆ្នាំ ហើយមូលហេតុដែលលោកទៅផលិតកម្មថ្មីនេះ គឺដោយសារតែលោកនិ ងម្ចាស់ផលិតកម្មស្គាល់គ្នាមានការរាប់អានគ្នា។ ម្យ៉ាងទៀតនៅទីនោះក៏មាន ការចូលរួមរបស់លោក ងួន សុបិន និងDj កាកា ផងដែរ។

លោកថា នៅក្នុងកុងត្រានោះ មានលក្ខខណ្ឌផ្សេងៗដែលភ្ជាប់ទៅជាមួយផងដែរ ដូចជាក្នុង ១ ខែបទចម្រៀងរបស់លោកមានចេញពី ២ ទៅ ៣ បទ។ ប៉ុន្ដែពេលនេះ លោកទើបចេញបានបទថ្មីតែ ១ បទប៉ុណ្ណោះ គឺបទ”កំពង់ចាមអើយគេទៅចោលខ្ញុំហើយ”តែនៅមុនចូលឆ្នាំខ្មែរនេះ លោកក៏បានត្រៀមចេញបទថ្មីៗជាប្រពៃណីជាតិផងដែរ ខណៈដែលជាធម្មតាបទចម្រៀងរបស់លោកផលិតឡើង គឺតម្រូវតាមទស្សនិកជនគ្រប់វ័យទាំងអស់មិនដែលរើសវ័យនោះទេ ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


