Connect with us

ជីវិតកម្សាន្ដ

ថៃ ប្រកាសរើសបេក្ខភាពបវរកញ្ញាចក្រវាលជំនាន់ថ្មី មិនកំណត់ភេទ និងសញ្ជាតិ

បានផុស

នៅ

ជារឿងដ៏គួរឱ្យចាប់អារម្មណ៍ដែលកម្មវិធីប្រកួតសម្រស់ បវរកញ្ញាចក្រវាល ថៃ (Miss Universe Thailand) បានប្រកាសជ្រើសបេក្ខបវរកញ្ញាជំនាន់ថ្មីរបស់ខ្លួន ដោយមិនកំណត់ភេទ ឬ សញ្ជាតិនោះទេ ឱ្យតែមានអាយុចាប់ពី ១៨ឆ្នាំ ហើយស្រឡាញ់វិស័យបវរកញ្ញាប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នេះ ស្ថាប័នបវរកញ្ញាចក្រវាល ថៃ បានប្រកាសជ្រើសរើសបេក្ខភាពតំណាងប្រទេសជាផ្លូវការ ក្រោមប្រធានបទ «Universe Is U» ដោយចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃប្រកាសជូនដំណឹង រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។

យ៉ាងណាមិញ អ្វីដែលមហាជនភ្ញាក់ផ្អើលខ្លាំង ខណៈការប្រកាសជ្រើសរើសបេក្ខភាពបវរកញ្ញា ប្រចាំឆ្នាំ២០២២ កម្មវិធីប្រកួតសម្រស់ដ៏ធំមួយនេះ មិនកំណត់ភេទឬសញ្ជាតិអ្វីឡើយ ដែលនេះមានន័យថា ទាំងស្ត្រី និងភេទទី៣ សុទ្ធតែអាចដាក់ពាក្យប្រកួតបាន។ ជាងនេះទៅទៀត កម្មវិធីក៏មិនតម្រូវដាច់ខាតឱ្យបេក្ខភាពទាំងអស់គឺជាជនជាតិថៃនោះដែរ សំខាន់ឱ្យតែពួកគេគ្រប់អាយុ ហើយសក្តិសមជាគំរូតំណាងប្រទេស ពួកគេអាចចូលរួមបានគ្រប់គ្នា៕

អត្ថបទ៖ សន្យា

ចុចអាន៖ សកម្មភាពកូនភ្លោះរបស់ Chompoo ក្នុងថ្ងៃសង្រ្កាន្ត កំពុងល្បីលើបណ្ដាញសង្គម ថៃ

ចុចអាន៖ ថៃ រៀបចំសំណើដាក់ បង្អែមបាយដំណើបស្វាយទុំ ចូលជាបេតិកភណ្ឌ យូណេស្កូ បន្ទាប់ពី Milli ធ្វើរឿងដ៏កក្រើកនៅ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម